© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ភាពច្រណែនឈ្នានីសមនុស្សជុំវិញខ្លួនរបស់ ដានីន កាន់តែខ្លាំងឡើង ដោយមិនធ្លាប់ភ្ញាក់រលឹកនោះទេ។ បន្ទាប់ពីបរាជ័យក្នុងការបង្កើតរឿងធ្វើបាប អេឡា មិនបានសម្រេចជាច្រើនលើក ដានីន បានប្តូរគោលដៅទៅទាក់ទងជាមួយ ដេវីត ព្រមទាំងដើរតួកំសត់ ដើម្បីទាក់ទាញ ដេវីត អោយព្រមអោយខ្លួនបានដំណែងតួឯកក្នុងរឿងថ្មី ដែល ដេវីត មានគម្រោងយក អេឡា ជាតួឯកនោះ។
ទីបំផុតគម្រោងការរបស់នាងក៏បានសម្រេច ដោយ ដានីន បានដំណែងជាតួឯក ព្រមទាំងធ្វើជាអ្នកទីបីក្នុងស្នេហារបស់ មុដា និង ដេវីត ផងដែរ។ ទំនាក់ទំនងជ្រាលជ្រៅរវាង ដានីន និង ដេវីត ក៏ត្រូវបាន មុដា ដឹងខ្លះៗដែរ ប៉ុន្តែនាងមិនទាន់មានភស្តុតាង ដើម្បីចាប់កំហុសអ្នកទាំងពីរ។ តើ ដេវីត អាចនឹងលាក់បាំងរឿងអាស្រូវនេះបានយូរប៉ុណ្ណា?
ភាពពិសពុលរបស់ ដានីន នៅតែបន្ត ក្រៅពីលួចទាក់ទងជាមួយ ដេវីត ហើយ នៅឆ្លៀតបង្ករជម្លោះរវាងឪពុកម្តាយរបស់ អេឡា ទៀតផង។ យ៉ាងណាក៏ អេឡា បានដឹងពីគម្រោងអាក្រក់របស់ ដានីន មុនដែរ តើ អេឡា នឹងទប់ស្កាត់ ដានីន បានដោយវិធីណា? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង«លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី