© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដូចដែលអ្នកទស្សនាបានជ្រាបរួចមកថា អេវ៉ា ខាវហម និងជីណូ ត្រូវបាននាយ ភីរ៉ាក់ ចាប់ខ្លួន ដើម្បីធ្វើជាធ្នាក់ក្នុងការតាមសម្លាប់ម្តាយរបស់ក្មេងៗទាំងបី។ ប៉ុន្តែអ្នកម៉ាក់ទាំងបី មិនមានការរអាចិត្តនឹងតាមរកកូនៗត្រឡប់មកវិញ ដោយរួមដៃគ្នាស្វែងរកទីតាំងរបស់ឃាតករលាក់ខ្លួន។
ដោយមិនចាំប៉ូលីស តាមរកទីតាំងលាក់កូនៗរបស់ខ្លួន ភីម៉ា, កាន់ណារី និងលីន បានចាកចេញពីសាលា ព្រមទាំងត្រៀមខ្លួនជាមួយអាវុទ្ធគ្រប់ដៃ ដើម្បីតតាំងជាមួយនឹងនាយ ភីរ៉ាក់់។ ទន្ទឹមនឹងនេះ គោលបំណងធំរបស់ឃាតករមិនបានចង់ធ្វើបាបក្មេងៗនោះទេ។
ទម្រាំតែអ្នកម៉ាក់ទាំងបី អាចជួយកូនៗរបស់ខ្លួនបានក៏ស្ទើរតែមិនរួចជីវិតដែរ ដោយសារនាយ ភីរ៉ាក់ គឺជាឃាតកររោគចិត្ត ចងគំនុំជាមួយម្តាយរបស់ខ្លួនដែលតែងតែធ្វើបាប និងបោះបង់ខ្លួនចោល។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកម៉ាក់ទាំងបី អាចរួចផុតពីរឿងអាក្រក់មួយនេះ ព្រោះតែការសហការគ្នាបានល្អ និងភាពបារម្ភពីកូៗ។
ឃាតកររោគចចិត្តក៏ត្រូវបានផ្តន្ទាទោសតាមច្បាប់ តើគ្រួសាររបស់អ្នកម៉ាក់ទាំងបីនឹងទទួលបានក្តីសុខពេញលេញដែរទេ? ជាពិសេស ភីម៉ា ឪពុកម្តាយក្មេកអាចនឹងពេញចិត្តនាង ព្រមទទួលស្គាល់ពីការស្រលាញ់របស់កូនៗដែរទេ? ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរងចាំទស្សនាភាពយន្តភាគរឿង«អ្នកម៉ាក់ជាទីស្រលាញ់» ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ១១ ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី