© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កាលពីភាគមុន សនក្លិន និងសាឡាន់ បានចាប់ដៃគ្នាស៊ើបពី ហ៊ាម៉ូ ដើម្បីកំចាត់ជនទុច្ចរិតចេញពីភូមិបឹងលាភ។ បេសកម្មកំចាត់មនុស្សអាក្រក់ក៏បានចាប់ផ្តើម ដោយ សនក្លិន ក៏មិនទាន់មានទំនុកចិត្តទៅលើប៉ូលីស សាឡាន់ ថាជាមនុស្សស្មោះត្រង់ពិតប្រាកដនៅឡើយទេ។
បញ្ហា និងអាថ៌កំបាំងពីមនុស្សនៅក្នុងភូមិក៏ចាប់ផ្តើមកើតឡើងបន្តបន្ទាប់ សូម្បីតែ ហ៊ាសំប៊ូន ដែលជាមនុស្សល្អនៅក្នុងភូមិក៏បានបង្ហាញតំរុយខ្លះៗទាក់ទងនឹងមន្តអាគម ដោយគ្រាប់កាំភ្លើងមិនអាចទំលុះសាច់បាន ហាក់ដូចជាមានវិញ្ញាណនៅចាំជួយពីក្រោយ។ ចំណែកឯនៅក្នុងភូមិក៏មានមនុស្សស្លាប់កាន់តែច្រើន ដោយមិនមានមូលហេតុ។
ដោយសារតែមានរឿងអាក្រក់កើតឡើងជាច្រើននៅក្នុងភូមិ ព្រមទាំងមានការងារជាច្រើន ដែលត្រូវធ្វើជាមួយគ្នា ទើបធ្វើអោយលោកអធិការ សាឡាន់ និងចៅម៉ែ សនក្លិន កាន់តែមានភាពជិតស្និតនឹងគ្នា អារម្មណ៍ល្អៗក៏ចាប់ផ្តើមកើតឡើងដែរ។ ទន្ទឹមនឹងនេះ ក៏បានធ្វើអោយ សនក្លិន មានចិត្តប្រច័ន្ឌនៅពេលឃើញមានស្រីផ្សេងស្និតស្នាលនឹង សាឡាន់។
នៅក្នុងភាពជ្រួលច្របល់ទាំងនោះក៏មានវត្តមាន ដាវ ដែលជាមិត្តរបស់ សាឡាន់ បានបង្ហាញខ្លួន បន្ទាប់ពីបាត់ខ្លួនមួយរយៈ ដោយសារសង្សារត្រូវស្លាប់ ក្នុងពេលបំពេញភារកិច្ច។ ទឹកមុខ និងកាយវិការរបស់ ដាវ ហាក់ដូចជាមិនធម្មតា និងមានរឿងនៅក្នុងចិត្ត។ តើការវិលត្រឡប់មកលើកនេះ នាងមានបំណងអ្វីចំពោះ សាឡាន់? សូមរងចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងខ្សែភាពយន្តរឿង«គ្រូម៉ែស្នេហ៍ខ្ញុំ» ដែលមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ង ចន្ទ ដល់ថ្ងៃ សុក្រ៕
ទស្សនាវីឌីអូខ្លីនៅទីនេះ៖
ដោយ៖ សុវណ្ណនី