© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ភាពសប្បាយរីករាយនៅតែបន្តកើតឡើងម្តងទៀតហើយជាមួយសប្តាហ៍ថ្មីនៃកម្មវិធី «Freshy Winner» ដែលជាកម្មវិធីមួយកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន ដោយសារតែគ្រប់វិញ្ញាសារ និង រាល់តារាកិត្តិយសមកចូលរួមសុទ្ធតែបង្កនូវសំណើច សើចមិនចេះចប់។ នៅសប្តាហ៍ថ្មីនេះ នឹងមានវត្តមានតារាកិត្តិយសបួនដួងទៀត ដែលអ្នកទាំងបួនសុទ្ធសឹងតែជាតារាចម្រៀង និងសម្តែង កំពុងតែមានឈ្មោះបោះសម្លេង ទទួលបានការគាំទ្រខ្លាំងផងដែរ។
វត្តមានរបស់តារាកិត្តិយសទាំងបួនដួងរួមមានដូចលោក ម៉ៃ សុគន្ធ និងតារាសម្តែងជើងចាស់ ឆៃលី ដាឡែន ដោយអ្នកទាំង ២ ស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក នេនទុំ និងកញ្ញា ផា ណាម៉ុច ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។
នៅក្នុងកម្មវិធីមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសបំពេញមានដូចជា ហ្គេមទី ១ តោះច្រៀង ហ្គេមទី ២ ពន្យល់ពាក្យតំបន់ត្រជាក់ ហ្គេមទី ៣ ចង់បានអី និងហ្គេមទី ៤ តីត វ៉ាក វគ្គទាយរូបតារា។
ចង់ដឹងថាក្រុមទាំងពីរគូនេះ តើក្រុមមួយណាដែលទទួលបានជ័យជំនះនឹងមានឱកាសឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គចាប់ប្រាក់លាន? កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃ សៅរ៍ ទី ៣១ ខែ ធ្នូ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី