© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជនល្មើសនៅមិនទាន់ចាប់បាន នៅតែតាមគំរាមកំហែងអ្នកម៉ាក់ទាំងបី និងគ្រួសារមិនឈប់ រហូតធ្វើអោយអ្នកនាង កាន់ នាំម៉ាក់របស់ អេវ៉ា និងម៉ាក់របស់ ជីណូ មកហាត់ប្រដាល់ដើម្បីទប់ទល់ជាមួយឃាតករដែលប៉ងធ្វើបាបកូនៗរបស់ពួកនាង។
បញ្ហាមួយមិនទាន់ចប់ផង អ្នកម៉ាក់ទាំងបីក៏ចាប់ផ្តើមមានបញ្ហាបន្ថែមទៀត ដោយ ភីម៉ា ត្រូវបានប៉ាម៉ាក់របស់ នុ មិនពេញចិត្ត ហើយប្តីរបស់អ្នកនាង លីន ក៏ចាប់ផ្តើមរករឿងនាងកាន់តែខ្លាំងបន្ទាប់ពីដឹងរឿងឃាតករតាមគម្រាមគ្រួសារ ដោយមិនបារម្ភពីប្រពន្ធ និងកូនក្រៅពីខ្លាចថាមានបញ្ហាដល់ខ្លួន។ ចំណែកអ្នកនាង កាន់ ក៏តាមទាន់ប្តីរបស់ខ្លួនមានប្រុសថ្មី ធ្វើអោយបាក់បែករហូតដល់ព្រមព្រៀងលែងលះជាមួយគ្នា។
ចុងក្រោយ តើបញ្ហារបស់អ្នកទាំងបីអាចនឹងដៅស្រាយបានដែរទេ? បើបញ្ហាប្រឈមទាំងនោះសុទ្ធតែជារឿងដែលពិបាកដោះស្រាយ។ ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «អ្នកម៉ាក់ជាទីស្រលាញ់» ដែលចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី