© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពិតជាប្លែក ជាមួយវត្តមានតារាកិត្តិយសទាំងបួនដួងប៉ះគ្នានៅក្នុងកម្មវិធី «Freshy Winner» នៅក្នុងសប្តាហ៍នេះ។ ព្រោះ ដូចដឹងស្រាប់ហើយថាតារាកិត្តិយសទាំងបួនដួងគឺជា តារាចម្រៀងដែលមានសំនៀងពិរោះ ហើយថែមទាំងពូកែវោហាស៍ទៀតផង។ តារាកិត្តិយសទាំងបួនរូបមានដូចជាលោក យ៉ាកូ និងកញ្ញា សុធារី ស្ថិតនៅក្នុងក្រុមទឹកប៉ោម និងលោក ណារ៉ា ជាមួយកញ្ញា វលក្ខណ៍ ស្ថិតក្នុងក្រុមក្រូចច្របាច់។
សម្រាប់សប្តាហ៍នេះតារាកិត្តយសទាំងបួនដួង ទទួលបានបួនវិញ្ញាសារដូចជា វិញ្ញាសារទី ១ គំនូរកំប្លែង (វគ្គគូររូបតារា) វិញ្ញាសារទី ២ មើលធ្លុះបេះដូងអូន វិញ្ញាសារទី ៣ ហាមងាយក្រោយ និងវិញ្ញាសារទី ៤ តីត វ៉ាក។ ទាំងពីរក្រុមពិតជាប្រកួតគ្នាយ៉ាងស្វិតស្វាញអមដោយការបោះពាក្យសម្តីឌឺដង នឹងកាយវិការយ៉ាងរស់រវើកដែល ធ្វើឱ្យ អ្នកទស្សនាទប់សំណើចមិនជាប់។
ចង់ដឹងថាក្រុមទាំងពីរគូនេះ តើក្រុមមួយណាដែលទទួលបានជ័យជំនះនឹងមានឱកាសឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គចាប់ប្រាក់លាន? កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃ សៅរ៍ ទី ១០ ខែ ធ្នូ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី