© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជាការពិតណាស់ មនុស្សយើងម្នាក់ៗតែងតែមានកំហុសគ្រាន់តែខុសតិច ឬច្រើនប៉ុណ្ណោះ ប៉ុន្តែនេះមិនសំខាន់នោះទេ អ្វីដែលសំខាន់តើយើងព្រមទទួលស្គាល់កំហុស និងព្យាយាមកែតម្រូវនូវកំហុសនោះឬយ៉ាងណា? នេះក៏មិនខុសពីតារាចម្រៀងប្រុសដែលធ្លាប់មានឈ្មោះបោះសម្លេងគឺលោក ប៊ុត សីហា ដែលមហាជនបានស្គាល់លោកហើយ លោកជាតារាចម្រៀងជ័យលាភីលេខ១ ហើយក៏ធ្លាប់បានធ្វើអោយមហាជនជាច្រើនងាកមកគាំទ្ររូបលោកផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺលោក
បានធ្វើកំហុសដ៏ធំដែលធ្វើអោយអ្នកគាំទ្រនិងអ្នកនៅជុំវិញមានការខកចិត្តនឹងលោកយ៉ាងខ្លាំង។
បន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈធំមកនេះ ប៊ុត សីហា ត្រូវរស់នៅជាមួយជីវភាពលំបាក បាត់បង់កាងារ បាត់បង់ចំណូល បាត់បង់មនុស្សនៅជុំវិញខ្លួន ហើយត្រូរស់នៅលើផ្ទះជួលមួយកន្លែងនៅទីក្រុងភ្នំពេញ។ ក្នុងអំឡុងពេលកូវីដ ១៩លុកលុយ សីហា គ្មានសូម្បីតែប្រាក់បង់ថ្លៃផ្ទះជួល ក៏សម្រេចចិត្តវិលទៅរស់នៅឯខេត្តកំពង់ស្ពឺជាមួយអ្នកម្តាយវិញ។ ភាពវេទនា ការឈឺចាប់ និងស្តាយក្រោយចំពោះកំហុសខ្លួននេះ បានធ្វើអោយសីហា ទទួលបានមេរៀនជាច្រើន និងចង់កែកំហុសនោះ វិលចូលមកកាន់វិថីសិល្បៈវិញម្តងទៀត។
ការរៀបរាប់របស់លោក ប៊ុត សីហា ក្នុងកម្មវិធី អ្នកជិតខាង របស់ ស្ថានីយទូរទស្សន៍ភីអិនអិន លោកបានបង្ហាញពីការសោកស្តាយជាពន់ពេកនូវកំហុសដែលលោកបានធ្វើកន្លងមក ដោយសារតែមានការភ្លើតភ្លើន មិនបានគិតវៃឆ្ងាយ។ ហើយការវិលត្រឡប់ចូលសិល្បៈជាថ្មីម្តងទៀតនេះលោកក៏បានលើកដៃសុំដល់អ្នកគាំទ្រ សុំការអភ័យទោស ដោយលោកបានតាំងចិត្តខ្លួនឯងហើយថា នឹងកែខ្លួនជាមនុស្សល្អ ខំប្រឹងធ្វើការ មិនធ្វើអោយអ្នកគាំទ្រខកបំណងម្តងទៀតឡើយ។
ដោយសារតែមើលឃើញថា សីហា បានតាំងចិត្តខ្ពស់ក្នុងការកែប្រែខ្លួន និងចង់វិលចូលសិល្បៈវិញដូច្នេះ ទើបអ្នកផលិតកម្មវិធី អ្នកជិតខាង លោក Romeo បានផ្តល់ឱអោយលោកបានបកស្រាយ សារភាពកំហុស ក៏ដូចជាបញ្ចេញនូវអារម្មណ៍ពិតរបស់ខ្លួនទៅកាន់មហាជន។ ពាក់ព័ន្ធនឹងកិច្ចសម្ភាសន៍ទាំងស្រុងរបស់លោក ប៊ុត សីហា ក្នុងកម្មវិធី អ្នកជិតខាង កុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត