© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គ្រីត បានរងរបួសដោយសារតែស្នាដៃរបស់ក្រុមទេពមកជាច្រើនថ្ងៃ ប៉ុន្តែក្រោយពីមានការជួយពីក្រុមរបស់ខ្លួន ទើបធ្វើឲ្យគេមានអាការៈបានធូរស្បើយបន្តិចម្តងៗ។ ភីម ត្រូវបានជាប់ផុងនៅក្នុងអតីតកាលរបស់ខ្លួន នៅក្នុងព្រៃហេមពាន្ត ដែលជាតំបន់ពិបាកនឹងរំដោះខ្លួន និងថែមទាំងឆ្លងកាត់គ្រោះថ្នាក់ជាច្រើនផងដែរ។
ក្រោយពីភ្ញាក់ដឹងខ្លួន គ្រីត បានព្យាយាមរកវិធីជួយភីមឲ្យត្រឡប់មកបច្ចុប្បន្នវិញ ចាកចេញពីកណ្តាប់ដៃរបស់ស្តេចទេព ដែលបានចាប់ខ្លួននាងចូលទៅអតីតកាល ។ ភីម ដែលអតីតកាលជា ទេពអប្សរ គឺជាមនុស្សស្រីតែម្នាក់គត់ដែលទេពស្រឡាញ់ជាងគេ។
កាលបើបានឃើញភីមហើយ ទេពបានចងចាំភីមជាទេពអប្សររបស់ខ្លួន ហើយគេក៏បានរកកលល្បិចដើម្បីធ្វើយ៉ាងណាឲ្យភីមត្រូវរស់នៅក្នុងព្រៃហេមពាន្ត ក្នុងអតីតកាលរបស់ខ្លួនអស់មួយជីវិត។
គ្រីត ទាំងខ្លួនមិនទាន់ជាស្រួលបួល ប៉ុន្តែគេបានជម្នះចិត្តមិនខ្លាច មិនរួញរា នឹងទៅជួយរំដោះភីមចេញមកវិញនោះទេ។ ចំណែកឯទេពវិញ បានទប់ស្កាត់ភីមមិនឲ្យភ្ញាក់ដឹងខ្លួន ពីការយល់សប្តិក្នុងអតីតកាលនោះឡើយ។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត គ្រីត និងទេព នឹងប្រើល្បិចបែបណាចំពោះគ្នា ដើម្បីដណ្តើមយកភីមមកវិញបាននោះ? សូមរង់ចាំទស្សនានៅក្នុងរឿង «ព្រៃវេទមន្ត »ដែលមានផ្សាយជូនទស្សននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ