© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
លីន និងដេវីត បានសាងគ្រួសារជាមួយគ្នា ក្រោយពេលបញ្ចប់ការសិក្សារួច រហូតឈានដល់ដំណាក់កាលមួយដែលបានយល់ចិត្តថ្លើមគ្នាកាន់តែច្បាស់ពីទំនាក់ទំនងប្តីប្រពន្ធ។ ពេលវេលាជាច្រើនខែបានកន្លងផុតទៅ លីន បានដើរតួនាទីជាភរិយាដ៏ល្អ ហើយចំណែកឯដេវីតវិញ បើទោះបីជាពេលខ្លះ លីនមានចរិតងិង៉ក់ដូចជាក្មេង ក៏នៅមានចិត្តតាមលួងលោម លីនគ្រប់ពេល។
បន្តចូលមកដល់សាច់រឿងភាគថ្មី លីន និងដេវីត ផ្តើមមានបញ្ហាមិនចុះសម្រុងនឹងគ្នា ព្រោះតែការមិនយល់ចិត្តរៀងៗខ្លួន។ លីន គិតថា ដេវីតមិនបានខ្វល់ខ្វាយពីខ្លួន គិតតែរឿងការងារជាធំ ហើយទុកឲ្យប្រពន្ធនៅតែម្នាក់ឯង។ ចំណែកឯដេវីតខ្លួនអែង ក៏គេកំពុងតែជួយបញ្ហាស្មុគស្មាញនៅក្រុមហ៊ុន ជាហេតុធ្វើឲ្យអ្នកទាំងពីរមានការថ្នាំងថ្នាក់ចិត្តគ្នាទៅវិញទៅមក។
ចង់ដឹងថា តើតួអង្គគូស្នេហ៍ទាំងពីរ ដេវីត និងអូនលីន អាចនៅបន្តចំណងគ្រួសារជាមួយគ្នាបន្តទៀត ឬបែបណានោះ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «លោកប្តី ៣៦៥ ថ្ងៃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ