© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នាចុងសប្តាហ៍នេះដែរ សម្រាប់ការនាំយកនូវចំណីចក្ខុប្លែកភ្នែក ប្លែកអារម្មណ៍ ពីកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert 2021 ក៏នឹងធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗនឹងទទួលបាននូវភាពសប្បាយរីករាយពីការបកស្រាយចម្រៀងសំនៀងផ្អែមស្រទន់ពីតារាចម្រៀងយុវវ័យមួយរូបនោះគឺ លោក នី រតនា។ ម្ចាស់បទ មនោសញ្ចេតនាជាច្រើនបទនេះ នឹងធ្វើដំណើរមកកាន់ឆាកតន្ត្រីនាសប្តាហ៍ថ្មី ដើម្បីពាំនាំនូវកម្រងបទចម្រៀងពីរោះៗ ទាំងបទញាក់កន្រ្តាក់អារម្មណ៍ផងដែរ។
មិនតែប៉ុណ្ណោះ អមជាមួយនឹងការប្រគំឡើងនូវចង្វាក់ភ្លេងដ៏ពីរោះជាប់ចិត្ត ជាចង្វាក់ Acoustic ដែលនឹងលួងលោមបំពេរអារម្មណ៍ទស្សនិកជនមុនចូលនិន្ទ្រា។ ជាមួយគ្នានេះដែរ លើសពីវត្តមានតារាចម្រៀងប្រុសរូបនេះហើយ ទស្សនិកជន នឹងបានទស្សនាការបកស្រាយចម្រៀង ក៏ដូចជាការសម្តែងបន្ថែមទៀតពី តារាកិត្តិយស ចំនួន ៣ រូបទៀតដ៏ស្រស់សោភាទៀតនោះគឺ អ្នកនាង Tessa , កញ្ញា យ៉ាទី និងលោក វង្ស ថាណាន់។ បទចម្រៀង ពីរោះៗ ព្រមជាមួយនឹងក្បាច់រាំដ៏គួរឲ្យទាក់ទាញ នឹងមកបង្ហាញទស្សនិកជនឲ្យទស្សនាដោយបង្កើននូវភាពសប្បាយរីករាយកាន់តែខ្លាំងឡើងៗ។
សូមកុំភ្លេចចូលរួមកម្សាន្តអារម្មណ៍នាពេលរាត្រីកាល តាមរយៈការផ្សាយផ្ទាល់កម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert 2021 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន
នៅថ្ងៃអាទិត្យ ទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យបទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ