© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អាថ៌កំបាំងដែលលាក់កប់ទៅថ្ងៃអនាគត ត្រូវបានតួអង្គ រ៉ូស ជាតួអង្គ នារីដែលមានការមើលឃើញស្ទើតែមួយរយភាគរយពីអ្វីដែលនឹងប្រុងកើតឡើង។ នៅភាគៗមុន មានមនុស្សជាច្រើនដែលរ៉ូស បានទស្សន៍ទាយពីផ្កាកុលាបរបស់់នាង ឃើញថា ពួកគេ បានជួបនឹងរឿងរ៉ាវ ក៏ដូចជាបញ្ហាដូចដែលនាងបានទាយទុកមែន។
ដំណើរសាច់រឿងបស់លោកជំទាវ ត្រូវបានលាតត្រដាងដូចអ្វីដែលរ៉ូសបានទាយ ពិថ្ងៃអនាគតថានឹងមានរឿងអ្វីកើតឡើងចំពោះគាត់។ ដោយសារតែរ៉ូស អាចមើលឃើញពី ថ្ងៃខាងមុខ និងដឹងពីអាថ៌កំបាំងពីមនុស្សជុំវិញខ្លួនពេក នាងក៏ក្លាយជាមុខសញ្ញាក្នុងការតាមសម្លាប់ ដើម្បីបំបាត់ភស្តុតាងពីជនអាក្រក់អស់ទាំងនោះ។
រំលឹកថយក្រោយ នៅថ្ងៃដែល រ៉ូស និងធីរ៉ាយុ បានជួបគ្នាលើកដំបូងក្នុងថ្ងៃដាក់បង្ហាញការទស្សន៍ទាយតាមរយៈផ្កាកុលាបនោះ រ៉ូស បានមើលឃើញពីគ្រោះថ្នាក់ដ៏គួរឲ្យខ្លាច ដែលនាងបានឆ្លងកាត់ជាមួយនឹងធីរ៉ាយុ។ ធីរ៉ាយុ គេមិនបានជឿទៅលើអ្វីដែលរ៉ូបបានមើលឃើញនោះឡើយ។ ផ្ទុយទៅវិញ គេចាត់ទុកថា វាជារឿងកប្លែង និងគ្មានប្រយោជន៍។ ពេលវេលា និងបញ្ហាដែលកើតឡើងកន្លងមក បានធ្វើឲ្យ ធីរ៉ាយុ ចាប់ផ្តើម យល់ថា រ៉ូសគឺពិតជាខុសពីមនុស្សធម្មតា។
នៅថ្ងៃមួយ ក្រុមបក្សពួករបស់ នាយឆៃ បានព្យាយាមតាមសម្លាប់រ៉ូស បំបិតមាត់ចោល ប៉ុន្តែធីរ៉ាយុ បានដឹងរឿងនេះទាន់ពេលវេលា ក៏បានជួយសង្គ្រោះអ្នកគ្រូផ្កាកុលាបរួចពីទុក្ខ។ យ៉ាងណាមិញ សម្រាប់ដំណើរសាច់រឿងនៅភាគបន្តបន្ទាប់ទៀតនេះ រឿងរ៉ាវដ៏គួរឲ្យគ្រោះថ្នាក់បំផុតនឹងកើតឡើងទៅធីរ៉ាយុ និងរ៉ូស ហើយនឹងមានអ្នកណាម្នាក់ ដែលត្រូវទទួលរងនូវគ្រោះថ្នាក់មួយ។
តើ ជាធីរ៉ាយុ ឬរ៉ូស សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ទំនាយលាក់ស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ