© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ ភីអិនអិននឹងស្វាគមន៍តារាថៃកញ្ញា HnamToei Sabangbin ដើម្បីបកស្រាយបទចម្រៀងល្បីរបស់កញ្ញានៅលើឆាកតន្ត្រី Boostrong Music On Fire។
តារាចម្រៀងថៃ NhanToei
នៅថ្ងៃនោះដែរកញ្ញានឹងលើកយកបទចម្រៀងចំនួនបីបទមកបកស្រាយមានចំណងជើងថា Chop Baep Ni បទ Jang Sob Ta Thang Chi Vit Kit Thao Rai និងបទទីបី Mai Aow Phee Nong ។ អ្វីដែលពិសេសតារាចម្រៀងខ្មែរកញ្ញា ព្រីម៉ា នឹង មកបកស្រាយបទចម្រៀង Chop Baeb Ni ចាប់ដៃគូជាមួយតារាថៃកញ្ញា HnamToei តែម្តង។
តារាចម្រៀងកញ្ញា ព្រីម៉ា
ក្រៅពីនោះក៏នៅមានតារាចម្រៀងខ្មែរចំនួនពីរដួងទៀតគឺលោក លាង បញ្ញានិត និងលោក ងួត សិលា ។ ចង់ទទួលបានភាពសប្បាយរីករាយនាពេលចុងសប្តាហ៍កុំភ្លេទស្សនាកម្មវិធី Boostrong Music On Fire នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃសោរ៍ ទី២១ ខែមីនា សប្តាហ៍នេះ ចាប់ពីវេលាម៉ោង៤:៣០នាទីល្ងាចតទៅ៕
ទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ ម៉ី វ៉ាន់ណែត