© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ៊ីឡាងដែលជាមេបក្សយានសានទើបឡើងកាន់តំណែងថ្មីៗនេះ ពេលនេះកំពុងតែជួបប្រទះនូវបញ្ហាសុខភាពដោយសារតែជីពចរទាំងប្រាំបួនរបស់គេកំពុងតែជួបនូវបញ្ហា។ ចំពោះជំងឺមួយនេះ លោកគ្រូតានៃបក្សយានសាន ហាមដាច់ខាតមិនត្រូវអោយគេមានស្នេហាឡើយព្រោះបើពុំនោះទេ នឹងអាចធ្វើអោយប៉ះពាល់ដល់ជីវិតជាមិនខាន។
ចំពោះរឿងនេះដែរ ធ្វើអោយអ៊ីឡាង និង លីងឡុង ពិបាក និងធ្វើចិត្ត ព្រោះតែពេលនេះពួកគេកំពុងតែស្រឡាញ់គ្នាទៅវិញទៅមក ស្នេហាកំពុងតែមានភាពផ្អែមល្ហែមក៏ត្រូវបានរារាំងដោយសារតែអាការៈជម្ងឺរបស់អ៊ីឡាងទៅវិញ។ បើទោះបីជាជីពចរទាំងប្រាំបួនរបស់អ៊ីឡានមានភាពមិនប្រក្រតី និងមិនត្រូវអោយមានស្នេហាយ៉ាងណាក្តី ប៉ុន្តែអ៊ីឡាង និងលីងឡុង នៅតែពិបាកក្នុងការធ្វើចិត្តហាមមិនអោយស្រឡាញ់គ្នាណាស់ ព្រោះតែកន្លងមកពួកគេទាំងពីរ បានឆ្លងកាត់ឧបសគ្គច្រើនទម្រាំបានយល់ពីចិត្តគ្នាទៅវិញទៅមកបែបនេះ។
បើចិត្តរបស់អ្នកទាំងពីរនៅតែមិនអាចកាត់ផ្តាច់ពីគ្នាបានបែបនេះ តើជម្ងឺរបស់អ៊ីឡាងនឹងទៅជាបែបណា? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជម្លោះបក្សយានសាន និងបាយហ័រ ចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត