© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងផ្តល់ជូននូវភាពសប្បាយរីករាយដល់ទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាមិនអោយធុញទ្រាន់ឡើយ។ ដោយឡែកសប្តាហ៍នេះនឹងកាន់តែប្លែកអារម្មណ៍ជាមួយនឹងការតុបតែងខ្លួនរបស់តារាកិត្តិយស នឹងពិធីករពិធីការនី បែបគុនខ្មែរ មើលទៅពិតជាទាក់ទាញ នឹងមានអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង។ វត្តមានតារាកិត្តិយសសប្តាហ៍នេះ ទស្សនិកជនសុទ្ធតែមានស្គាល់រួចមកហើយ ដែលជាអ្នកចម្រៀងល្បីមួយរូបនោះគឺ លោក ឃុន វត្ថា ដែលនឹងចាប់ដៃគូរជាមួយ កញ្ញា ចាន់ ឡៃវលក្ខណ៍ ក្នុងក្រុម (តែទឹកឃ្មុំ) មកប្រកួតប្រជែងជាមួយ លោក សាល បាទី ចាប់ដៃគូរជាមួយ កញ្ញា អូនមាស ក្នុងក្រុម (ទឹកត្រឡាច) ។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ពន្យល់ពាក្យ , ហ្គេមទី២, ប៉ាវវៃ និង ហ្គេមទី៣ ចម្រៀងកាយវិការសម្លេងអេស ។ ចំពោះហ្គេមទាំងបីនេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ