© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំំនាំនូវអ្វីដែលថ្មី ប្លែកៗ ធ្វើអោយទស្សនិកជន នឹងហ្វេនៗ ទទួលបាននូវអារម្មណ៍រីករាយ បំបាត់នូវអារម្មណ៍តានតឹងពីការងារផ្សេងៗ។ យ៉ាងណាមិញ នាសប្តាហ៍នេះវត្តមានតារាកិត្តិយស ដែលកំពុងតែល្បីល្បាញនាពេលថ្មីនេះគឺអ្នកនាងដួងម៉ានិច បានដឹកដៃស្វាមី មករៀបរាប់ពីជីវិតគូរ ដែលធ្វើអោយអ្នកនាងមានស្នាមញញឹម នៅលើវេទិកាអ្នកជិតខាង។
អ្នកនាងដួងម៉ានិចបានរៀបរាប់នៅលើវេទិកាអ្នកជិតខាងថា អ្នងនាងរៀបការនៅសមុទ្រព្រោះតែហេតុផលមួយ គឹអ្នកនាងមានអានុស្សារីយ៍តាមស្រលាញ់លោកឆាតដំបូង អ្នកនាងបន្តថា ទម្រាំតែខាងប្រុសយល់ព្រមស្រលាញ់ខ្លួនវិញគឺត្រូវការពេលយូរ ដោយសារតែខាងប្រុសចំាមើលថាតើម៉ានិចពិតជាស្រលាញ់ខ្លួនពិតឬអត់?
លោកឆាតបានបន្តដែរថា អ្នកទាំងពីរចាប់ផ្តើមស្និទ្ធគ្នាដោយសារតែការងារ រហូតធ្វើអោយមានចិត្តស្រលាញ់ចំពោះគ្នា។
ម៉ាក់និច្ចបានបន្ថែមថា ស្នេហាអ្នកទាំងពីរពេលស្រលាញ់គ្នាដំបូងក៏ធ្លាប់មានឈ្លោះប្រកែកគ្នាតិចតួចដែរ តែដោយសារតែលោកឆាតជាមនុស្សដែលចិត្តធ្ងន់នឹងចេះដោះស្រាយបញ្ហាដោយរលូន ។ ម៉ានិចបានបន្ថែតទៀតដែរថា រាល់ពេលដែលបាននៅក្បែរលោកឆាត គឺមានអារម្មណ៍កក់ក្តៅ ទទួលបានក្តីស្រលាញ់ខ្លាំង អ្វីៗលើលោកនេះហាក់មានពណ៍ស៊ីជម្ពូអញ្ចឹង។
ចង់ជ្រាបកាន់តែច្បាស់រវាងស្នេហាអ្នកនាងដួងម៉ានិចនឹងលោកឆាត មានភាពល្អូកល្អើន នឹងទំហំនៃការស្រលាញ់ធំធេងយ៉ាងនោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី០៣ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ