© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅយប់នេះរឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី នឹងធ្វើអោយទស្សនិកជនឡើងជាតិស្ករជាមិនខាន ព្រោះតែពួកគេទំាងពីរនាក់ចាប់ផ្តើមសាងអនុស្សាវរីយ៍ជាមួយគ្នាដោយមិនដឹងខ្លួន។ វណ្ណដា បាននាំអ្នកគ្រូ ទេវី ចេញទៅបង្ហោះខ្លែង ធ្វើអោយអ្នកគ្រូទទួលបាននូវភាពរីករាយ និងមើលទៅអ្នកទាំងពីរហាក់ត្រូវគ្នាបន្តិចម្តងៗហើយ។
ដូចដែលទស្សនិកជនដឹងហើយថា អ្នកទាំងពីរ តាំងពីដើមមកគឺមិនដែលត្រូវគ្នាម្តងណាឡើយ តាំងតែពីជួបគ្នាដំបូងតែងតែមានរឿងឈ្លោះគ្នាឥតឈប់ឈរ ប៉ុន្តែព្រោះតែការឈ្លោះគ្នានេះហើយទើបធ្វើអោយអ្នកទាំងពីមានចិត្តចង់យកចាញ់យកឈ្នះគ្នា រហូតធ្វើអោយពួកគេមកនៅក្បែរគ្នាបែបនេះ។
ប៉ុន្តែទោះបីជាបែបណា អ្នកទាំងពីរនៅមិនទាន់យល់ពីគ្នានៅឡើយទេថាពេលនេះពួកគេកំពុងតែកែប្រែពីការឈ្លោះគ្នា មកស្និទ្ធគ្នាបន្តិចម្តងៗ។ តើការស្និទ្ធគ្នាដោយមិនបានដឹងខ្លួននេះ នឹងធ្វើអោយអ្នកទាំងពីរអាចនឹងឈប់ឈ្លោះគ្នាបានដែរទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត