© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២ នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN ដែលជើងខ្លាំងគុនខ្មែរ២រូបនឹងប្រឈមមុខដាក់គ្នា គឺរវាង តាញ់ មករា និង ឡុង ជិន។ មុនឆ្លងដល់វគ្គនេះ ឡុង ជិន បានផ្ដួល ផាន់រិទ្ធ ឱ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី១៦ខែមិថុនា ចំណែក មករា បានឈ្នះពិន្ទុឯកច្ឆន្ទលើ ឫទ្ធិអៃរ៉ា។
នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកទាំងពីរនឹងតតាំងគ្នាលើសង្វៀនភីអិនអិន ជាមួយស្នៀតដែលពួកគេសម្ងំហ្វឹកហាត់បន្ថែមកន្លះខែមកនេះ។ ជ័យលាភីខ្សែក្រវាត់ប្រាក់ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់៤០លានរៀល។ ខ្សែក្រវាត់ប្រាក់នីមួយៗ ក៏មានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរ។
ក្រៅពីគូខ្សែក្រវាត់ កម្មវិធីអធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះក៏មានលក្ខណៈពិសេស ប្លែកពីសព្វមួយដងផងដែរ ដោយជើងខ្លាំងគុនខ្មែរមានឈ្មោះបោះសំឡេងយូរឆ្នាំខែ២រូបនឹងប្រកួតអមឆាកវគ្គផ្ដាច់ព្រ័ត្រ៖ -កណ្ដាប់ដៃបំបែកភ្នំ អេលីត សាន់ ជួប កាំឡៃយុគ ក. រុមស៊ីថង -ជង្គង់ពិស កែងគ្មានស្រមោល ប៉ោ ភារិទ្ធ ប៉ះ ប៉ិកធេង គៀតភុនធិប។ តើ ឡុង ជិន ឬ តាញ់ មករា នឹងគ្រងខ្សែក្រវាត់ប្រាក់ទី២? អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី៧ ខែកក្កដានេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN និងផេក PNN Sports & ISI STEEL៕
សូមទស្សនាវីដេអូខ្លី៖
ដោយ៖