© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តើអ្នកធ្លាប់ដឹងទេថា នៅភ្នំពេញមានកន្លែងណាដែលអាហារឆ្ងាញ់? ប្រសិនបើមិនទាន់ដឹង កម្មវិធី “ឆ្ងាញ់ CheckIn” នឹងស្វែងរកកន្លែងអាហាឆ្ងាញ់ អនាម័យ និងមានបរិយាកាសល្អ! មិនត្រឹមបតែស្វែងរកទីតាំងអាហារម្ហូបឆ្ងាញ់ប៉ុណ្ណោះទេពីកម្មវិធីនឹងផ្តល់ជូននូវសំណើចដោយមានការដេញដោលសួរបែបសប្បាយៗរវាងពិធិករជំនាញ និងតារាកិត្តិយស។
តស់! មកមើលជំហាននៃការស្វែងរកកន្លែងឆ្ងាញ់ទាំង ៣ សប្តាហ៍៖
សប្តាហ៍ទី១
យើងបានចាប់ផ្តើមធ្វើដំណើរកាន់ “ផ្ទះអ្នកបាត់ដំបង” ដែលមានអាហារបែបស្រុកស្រែ ពោរពេញដោយរសជាតិឆ្ងាញ់បែបអ្នកបាត់ដំបង។ នៅទីនោះមិនត្រឹមតែអាហារឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានមុខម្ហូបច្រើនសំបូរបែបថែមទៀតផង!
សប្តាហ៍ទី២
យើងបានជួបគ្នានៅ “ហាងបាយសៀងហៃ” ដែលល្បីឈ្មោះក្នុងការឆាបាយឆ្ងាញ់ដល់បេះដូង! ពិធិករនិងតារាកិត្តិយស វិភាគបែសប្បាយៗបានចែករំលែកបទពិសោធន៍ស្នេហ៍គួរឱ្យចាប់អារម្មណ៍ត ដែលធានាថាអ្នកនឹងសើចមិនខាន!
សប្តាហ៍ទី៣
នៅសប្តាហ៍នេះ យើងបានទៅដល់ “ហាងកាហ្វេ ណ សាខា ទួលទំពូង"។ ហាងនេះមិនត្រឹមតែផ្តល់អាហារនិងភេសជ្ជៈឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានបរិយាកាសបែបខេត្តសៀមរាប ដែលធ្វើឱ្យអ្នកមានអារម្មណ៍ដូចបានស្រូបដង្ហើមនៅក្នុងបរិស្ថានធម្មជាតិ។
តារាកិត្តិយស Jany Min បានចូលរួមជាមួយពិធិកររបស់យើង គឺ ស្រីពេជ្រ និង ហ៊ាទី ដើម្បីបង្កើតការចែករំលែកបែបស្រស់ស្រាយដែលជាផ្នែកមួយនៃកម្រងកម្មវិធី! ពួកគេបានធ្វើឱ្យកម្មវិធីពោរពេញដោយសំណើចដោយប្រើភាសាទាក់ទាញ និងចង់ដឹងចង់ឃើញពីរបៀបធ្វើម្ហូប ជាមួយការបង្ហាញសមត្ថភាពរៀងៗខ្លួន។
កម្មវិធី “ឆ្ងាញ់ CheckIn” មិនត្រឹមតែជាការស្វែងរកកន្លែងឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាដំណើររីករាយដែលបន្ថែមសំណើចបែបការនិយាយលេង ស៊ីត្រាវ ពីនេះពីនោះ ថ្មីៗ ប្លែកៗ។ កុំភ្លេចចូលរួមតាមដានទស្សនាជាមួយកម្មវិធី “ឆ្ងាញ់ CheckIn” រៀងរាល់ថ្ងៃអាទិត្យ ម៉ោង 11:30 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ តាមរយៈកញ្ចក់ ទូរទស្សន៍ PNN! ធានាថាអ្នកនឹងទទួលបានទាំងចំណេះដឹងអំពីកន្លែងអាហាឆ្ងាញ់ថ្មីៗ និងភាពសប្បាយរីករាយនាចុងសប្តាហ៍។
ចូលទៅកាន់ https://www.coca-cola.com/kh/kh/brands/coca-cola/foodmarks
#PNNtv #CocaCola #ឆងាញ់CheckIn
ដោយ៖ ដានី