© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
PNN Ganzberg Kun Khmer Super Strike បានឈានមកកដល់ព្រិត្តិការណ៍ធំប្រចាំខែ វិច្ឆិកា ហើយនាថ្ងៃអាទិត្យទី 24 នេះ។ ចំរើន គុនខ្មែរ ដែលជាម្ចាស់ខ្សែក្រវាត់ Ganzberg ទម្ងន់ 57 គ.កនិងត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់ការពារពី ណង សាវ ដែលជាបេក្ខភាពឡើងមកដណ្តើម។
អ្នកទាំងពីរអាចចាត់ទុកបានថាជាអ្នកប្រដាល់ដែលកំពុងតែពេញនិយមនាពេលប្ចុប្បន្នដែលមានអ្នកគាំទ្រច្រើនដូចៗគ្នា។ ក្រៅពីបានត្រៀមខ្លួនសម្រាប់ការប្រកួតការពារនិងដណ្តើមនាចុងសប្តាហ៍នេះរួច ពួកគេក៏បានបោះពាក្យសម្តីដាក់គ្នាទៅវិញទៅមកគួរឲ្យចាប់អារម្មណ៍ផងដែរ។
ណង សាវ ដែលប៉ុនប៉ងដណ្តើមខ្សែក្រវាត់ Ganzberg ទម្ងន់ 57 គ.ក ពីចង្កេះរបស់ ចំរើន បាននិយាយថា គេនឹងខិតខំតស៊ូវាយម្ចាស់ខ្សែក្រវាត់ចាស់ឲ្យចុះចាញ់ដើម្បីឲ្យខ្សែក្រវាត់មួយនេះមកពាក់លើ់ចង្កេះរបស់ម្ចាស់ថ្មីវិញ។ ឮសម្តីបែបនេះ ចំរើន គុនខ្មែរ ក៏នៅពុំសុខដែរដោយគេបានធ្វើការវាយបកទៅកាន់ ណង សាវ ថាឲ្យប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះនៅរិញការប្រកួតគឺជាការពិតនិងមិនមែនជាការលេងសើចនោះទេ។
ចង់ដឹងថា ចំរើន គុនខ្មែរ ការពារខ្សែក្រវាត់នេះបានឬអត់ និង ណង សាវ ដណ្តើមខ្សែក្រវាត់នេះបានឬមិនបាន សូមកុំភ្លេចមកស្វែងរកចម្លើយដោយផ្ទាល់នៅសង្វៀន PNN នាថ្ងៃអាទិត្យ ទី 24 នេះចាប់ពីវេលាម៉ោង 1 រសៀលតទៅ។
ដោយ៖ ក្រុមកាងារកីឡាPNN