© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធី CAMBODIA LITE Station វិលមកជួបទស្សនិកជនសារជាថ្មីទៀតហើយ។ សម្រាប់សប្តាហ៍ថ្មីនេះ នឹងបង្ហាញជូនវត្តមានតារាចម្រៀងយុវវ័យពីរដួងទៀត ដែលពួកគាត់ជាប្រុសសង្ហា និងស្រីស្អាត ថែមទាំងមានសំនៀងពីរោះទៀតនោះគឺ លោក មាស ឌីម៉ូ និង កញ្ញា យ៉ាន់ សុជាតា ។
តារាចម្រៀងទាំងពីរដួង បច្ចុប្បន្ននេះទទួលបានការគាំទ្រច្រើនមែនទែន ពីសំណាក់ហ្វេនៗដែលជាយុវវ័យ ព្រោះតែបទចម្រៀងរបស់អ្នកទាំងពីរ សុទ្ធសឹងតែជាបទពីរោះៗ ហើយក៏ជាបទចម្រៀងចាក់ចំបេះដូងតែម្តង។ លោក ឌីម៉ូ និង កញ្ញា សុជាតា បាននិយាយដូចគ្នាថា ពួកគេនឹងមានបទចម្រៀងជាច្រើនបទទៀត ដែលនឹងបង្ហាញគ្រប់រសជាតិតែម្តងសម្រាប់អ្នកគាំទ្រ។
ក្រៅពីមានកិច្ចសម្ភាសន៍ជាមួយនឹងពិធីការនី ពេជ្រ ច័ន្ទធីតា ហើយនោះ តារាទាំងពីរ នឹងបង្ហាញជូននូវការបកស្រាយបទចម្រៀងជាច្រើនបទ ដោយមានការប្រគុំបទភ្លេងបែប Acoustic ថែមទៀតផង។ កម្មវិធី CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៥ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ មុី វ៉ាន់ណែត