© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីដ៏ល្បី The Wall Song Cambodia សប្ដាហ៍នេះនៅតែបន្តពាំនាំ រសជាតិថ្មីប្លែក ថែមទៀតជូនអ្នកទស្សនា ពីតារាកិត្តិយស និងតារាក្រោយជញ្ជាំង អាចធ្វើឱ្យទស្សនិជននឹងស្មានមិនដល់។ សម្រាប់នារាត្រីថ្ងៃសៅរ៍ ទី២០ ខែ កក្កដា ឆ្នាំ២០២៤ ខាងមុខនេះ The Wall Song Cambodia កាន់តែធ្វើឱ្យទស្សនិជនចាប់អារម្មណ៍បន្ថែមទៀតជាមួយតារាកិត្តិយស និងតារាក្រោយជញ្ជាំង កាន់តែពិសេស និងគួរឱ្យភ្ញាក់ផ្អើល។
n
វត្តមានតារាកិត្តិយសក្នុងសប្ដាហ៍នេះមានដូចជា លោក កែវ វាសនា លោក ជ័យវសុវ៉ាត និង តាក់ ណារីតា ។ សម្រាប់សប្តាហ៍នេះ វត្តមានតារាក្រោយជញ្ជាំង៣ដួងគឺសុទ្ធតែជាតារាល្បីៗដែលក្រុមការងារផលិតបានអញ្ជើញមកចូលរួមក្នុងកម្មវិធី ដែលនឹងធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍កាន់តែខ្លាំង ព្រមទាំងធ្វើឲ្យតារាកិត្តិយសនៅមុខជញ្ជាំងកាន់តែពិបាកទាយ កាន់តែនឹងស្មានមិនដល់។
fd
ចង់ដឹងមានការភ្ញាក់ផ្អើលដល់កម្រិតណាក្នុងកម្មវិធី The Wall Song Cambodia នាសប្តាហ៍នេះ សូមទស្សនិកជនកុំខកខានទស្សនា នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨យប់ តទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
កម្មវិធីនេះចូលរួមឧបត្ថម្ភផ្តាច់មុខដោយ Vattanac Premium Beer, Vattanac Premium Light, Dragon Premium Dark Beer៕
ដោយ៖ អ៊ីង សូឡា