© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពេលដែលភុតតានទៅដល់ពិស្ណុលោកនាងបានជួបរឿងស្មានមិនដល់មួយនោះគឺម្តាយមីងរបស់នាងកាលពីជាតិមុន។ នាងខ្លន ដែលគ្រប់គ្នាបានដឹងថាគឺជាម្តាយមីងរបស់ការ៉ាកេតនោះ បានធ្វើរឿងអាក្រក់ជាច្រើន ក្រោយពេលដែលម្តាយរបស់ការ៉ាកេតបានស្លាប់ទៅ នាងខ្លន បានធ្វើជាប្រពន្ធចុងរបស់លោកឧកញ៉ាដែលជាឪពុករបស់ការ៉ាកេត និងបានយកទ្រព្យសម្បត្តិទាំងអស់របស់ការ៉ាកេត។
នៅពេលដែលនាងខ្លនបានជួបភុតតាន នាងមានការភ្ញាក់ផ្អើល និងភ័យខ្លាំងណាស់ ព្រោះគិតថាការ៉ាកេត និងសងសឹកនូវអ្វីដែលខ្លួនបានធ្វើជាមិនខាន ប៉ុន្តែផ្ទុយពីការគិតទាំងស្រុង ភុតតាន បានប្រាប់ថានាងមិនមែនជាការ៉ាកេតទេ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបាននិយាយថា បើដឹងខុសហើយ ទទួលកម្មហើយក៏ហីទៅចុះ ពាក្យមួយឃ្លានេះធ្វើអោយនាងខ្លងកាន់តែដឹងខ្លួនថាបានធ្វើខុសខ្លាំង និងមានការស្តាយកំហុសដែលខ្លួនបានធ្វើ។
តើរឿងរ៉ាវនឹងប្រែទៅជាបែបណាជាបន្ត? តើភាគបន្ទាប់នឹងមានរឿងអ្វីកើតឡើង? រឿង បុព្វេសន្និវាស វគ្គ ព្រហ្មលិខិត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត