© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅយប់នេះទស្សនិកជននឹងបានជក់ចិត្តទៀតហើយជាមួយរឿង ភ្លើងគំនុំ ដែលតែងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ៩យប់។ ដូចដែលទស្សនិកជនបានដឹងហើយថា ព្រែ មិនអស់ចិត្តចំពោះរឿងការស្លាប់របស់ប៉ាម៉ាក់នាង ព្រោះមានតម្រុយគួរអោយសង្ស័យជាច្រើនថាការស្លាប់នេះមានជាប់ពាក់ព័ន្ធជាមួយមីងប្រាង ដោយសារតែព័ត៍មានជាច្រើនបានចុះផ្សាយថានៅថ្ងៃកើតហេតុនោះមីងប្រាងគឺជាអ្នកបាញ់សម្លាប់ចោរនោះអោយស្លាប់។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ មីងគែ ដែលជាអ្នកបម្រើនៅក្នុងផ្ទះនោះ បានដឹងថា រឿងស្លាប់នេះកើតឡើងមុនពេលដែលប៉ា និងម៉ាក់ព្រែព្រមលក់ភាគហ៊ុនអោយទៅបរទេស ហើយការលក់ភាគហ៊ុននេះ ប្រាងបានមានរឿងឈ្លោះជាមួយម៉ាក់ និងប៉ា ព្រែ ព្រោះប្រាងខឹងថាប៉ាម៉ាក់ព្រែមិនបានចែកភាគហ៊ុនអោយខ្លួន ដែលជាខំធ្វើការ និងជ្រោងក្រុមហ៊ុននោះឡើង។
ដោយសារតែមានការសង្ស័យបែបនេះ ទើបព្រែបានទៅរកពឹងពាក់ប៉ារបស់ដាវណ្ណ ដើម្បីអោយជួយក្នុងរឿងនេះ ប៉ុន្តែវាហាក់លំបាកបន្តិចព្រោះតែរឿងក្តីនេះបានកើតឡើងយូរមកហើ។ រហូតមកដល់ពេលនេះ ករណីមួយនេះក៏បានបិតបញ្ចប់ទៅហើយដែរ។
ម៉ៃដែលជាប្អូនស្រីរបស់ប្រាង ព្រោះតែជឿតាមការលួងចិត្តរបស់មីងប្រាង នាងបានធ្វើរឿងគ្រប់យ៉ាងដែលមីងប្រាងប្រាប់ នាងក៏ទៅឆែកមើលបន្ទប់គេងរបស់ព្រែនៅផ្ទះរបស់ផូកខៃ និងបានរកឃើញថា ព្រែកំពុងតែស៊ើបរឿងក្តីការស្លាប់របស់ប៉ាម៉ាក់។ ម៉ៃជាក្មេងដែលងាយនឹងលង់ជឿ ក៏យករឿងទាំងនេះទៅប្រាប់ដល់មីងប្រាង។ ក្រោយដឹងរឿងនេះភ្លាម ប្រាង ចាប់ផ្តើមមានអារម្មណ៍មិនល្អកើតឡើង និងបានរៀបផែនការថ្មីដើម្បីទប់ទល់នឹងរឿងនេះ។
តើមីងប្រាង នឹងត្រូវទប់ទល់ជាមួយព្រែបែបណា? តើព្រែអាចរកភស្តុតាងឃើញដែរទេ ថាតើនរណាដែលជាឃាតករនៅពីក្រោយការស្លាប់របស់ប៉ាម៉ាក់នាង? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង ភ្លើងគំនុំ ចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ៩យប់ នៅលើកញ្ចក់ទូរទ្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត