© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគហុងកុងបែបបុរាណ «ល្បិចក្នុងរាជវាំងវគ្គ២» ពិតជាបានរៀបចំយ៉ាងល្អឥតខ្ចោះ ទាំងការស្លៀកពាក់ ការរៀបចំឆាក គ្រឿងអលង្ការបំពាក់លើតួនីមួយៗ និងការរៀបចំខ្លួនក្នុងការថតម្តងៗ ទាំងនេះមិនមែនជារឿងងាយស្រួលឡើយសម្រាប់តួសម្តែងនីមួយៗដើម្បីអោយលេចចេញបានជារឿងភាគមួយដែលអាចទាក់ទាញចិត្តអ្នកទស្សនា។
រឿង «ល្បិចក្នុងរាជវាំងវគ្គ២» នេះទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការត្រូវបានរៀបចំថ្មីទាំងអស់ និងបានបែងចែកការស្លៀកពាក់សម្រាប់តួនីមួយៗផ្សេងៗពីគ្នា។ ការចំណាយពេលវេលាក្នុងការតុបតែងខ្លួនម្តងៗគឺត្រូវប្រើរយៈពេលពាក់កណ្តាលថ្ងៃទើបរៀបចំរួច ដោយឡែកគ្រឿងអលង្ការដែលបានបំពាក់លើតួនីមួយៗមានទម្ងន់ធ្ងន់ ដែលធ្វើអោយតួសម្តែងត្រូវទាមទារការអត់ធ្មត់បន្តិច។ ក្រៅពីការរៀបចំឆាក និងតួសម្តែង អ្វីដែលអ្នកដឹកនាំត្រូវយកចិត្តទុកដាក់ទៀតនោះគឺក្រាហ្វីក ដែលត្រូវចំណាយទឹកប្រាក់ខ្ទង់ម្ភៃម៉ឺនដូល្លារឯណោះសម្រាប់រឿងមួយនេះ។
ប៉ុន្តែបើទោះបីជាដំណើរការនៃការថតរឿងមួយនេះមានបញ្ហាលំបាកខ្លះក្តី គ្រប់ក្រុមកាងារទាំងអស់នៅតែអាចបញ្ចប់រឿងនេះបានយ៉ាងជោគជ័យ និងទទួលបានលទ្ធផលល្អ មិនបានធ្វើអោយអ្នកដឹកនាំខកបំណងឡើយ។
រឿង «ល្បិចក្នុងរាជវាំងវគ្គ២» កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០-១២:០០ថ្ងៃ៕
ដោយ៖