© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រដាច់មិនអាចខ្ចប់ភ្លើងបានទេ រឿងអ្វីក៏ដោយ បើទោះបីជាប្រឹងលាក់លៀម បិទបាំងយ៉ាងណា ក៏គង់ថ្ងៃណាមួយ នឹងបែកធ្លាយទៅអ្នកទីបីជាក់ជាមិនខាន។ សីមា នៅខាងក្រៅ ធ្វើជាមិនដឹងមិនលឺ រឿងដែលហ្វីឌែល ស្វាមីខ្លួន លួចបង្កាត់ភ្លើងស្នេហ៍ជាមួយ នឹងកុលាប ទាំងដែលគ្រប់គ្នាគិតថា នាងជាប្រពន្ធដែលស្លូត ទុកកិត្តិយសឲ្យបុរសជាប្តី និងមិនចង់មានបញ្ហានៅក្នុងសង្គម។
គ្រប់រឿង ដែលកើតឡើងទៅលើ កុលាប និងសាន់ រាល់ពេលដែលមានបញ្ហាម្តងៗ សីម៉ា តែងតែផ្តល់ដំណឹងទៅឲ្យដួង ចូលមកជួយ ដើម្បីបិទបាំង ការពិតដោយមិនអោយឆោមយ៉ង់ជាមិត្តសម្លាញ់ដឹងនោះទេ។ ការពិត សីម៉ាដឹងគ្រប់រឿង ប៉ុន្តែនាងស៊ូទ្រាំលាក់ទុកនៅក្នុងចិត្ត ដោយមិនអោយហ្វីឌែលបានដឹងខ្លួនជាមុននោះទេ។ ហ្វីឌែល គិតថា ប្រពន្ធខ្លួន ត្រឹមតែជាមនុស្សស្រីម្នាក់នៅចាំផ្ទះ មិនដឹងពីរឿងរបស់ខ្លួននៅខាងក្រៅ ក៏ហាក់ដូចជាបណ្តោយខ្លួន ដោយមិនចាប់អារម្មណ៍អ្វីទាំងអស់។
ចំណែកឯកុលាប ក្រោយពីសម្រាលកូនរួចហើយ ក៏នៅតែបន្តធ្វើតាមការបញ្ជាររបស់ ហ្វីឌែល ដោយធ្វើយ៉ាងណា បើកចំហរប្រកាសចេញអោយមនុស្សនៅខាងក្រៅ បានដឹងថា កុលាបជាប្រពន្ធរបស់សាន់ បានកូនមួយជាចំណងដៃ។ ការធ្វើបែបនេះ គឺដើម្បីបិទបាំងការពិត និងកុំអោយសីម៉ាជាប្រពន្ធដឹងរឿង រវាងខ្លួន និងកុលាបដែលជាស្រីកំណាន់។
មកដល់ពេលនេះ សីម៉ា ក៏មិនអាចបណ្តោយអោយរឿងនេះបន្តទៅមុខទៀតបានទេ កុំអោយរឿងកាន់តែវែងឆ្ងាយ។ សីម៉ា សម្រេចចិត្ត ណាត់ជួប កុលាប និងសាន់ មកនិយាយតទល់គ្នា ដើម្បីរកដំណោះស្រាយណាមួយដោយសន្តិវិធី និងផ្លូវចេញរៀងៗខ្លួន។
តើការណាត់ជួបរបស់ សីម៉ា ជាមួយនឹងកុលាប សាន់ តើនឹងមានរឿងអ្វីកើតឡើងខ្លះ? ហើយសីម៉ា នឹងធ្វើបែបណាចំពោះអ្នកទាំងពីរ ដើម្បីផ្តាច់ទំនាក់ទំនងចេញពីជីវិតរបស់ហ្វីឌែលនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ