© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពដ៏រីករាយ នឹងប្លែកចែកជូនទស្សនិកជនទស្សនាមិនអោយធុញទ្រាន់នោះឡើយ!! ដោយឡែកសប្តាហ៍នេះទស្សនិកជន និងកាន់តែជក់ចិត្តជាមួយនឹងវត្តមានអ្នកនាង ប៉ាច់ គីមមួយដែលនឹងឡើងមករៀបរាប់ពីជីវិតនឹងបទពិសោធការងារប្រាប់ដល់អ្នកជិតខាង!
អ្នកនាងប៉ាច់ គីមមួយបានរៀបរាប់ប្រាប់អ្នកជិតខាងថា អ្នកនាងស្រឡាញ់សិល្បៈតាំងពីតូចហើយក៏បានតាំងចិត្តថា ធំឡើងត្រូវតែធ្វើជាតារាអោយបាន! អ្នកនាងបានបន្ថែមទៀតដែរថា ជាក់ស្តែងក្នុងពេលនេះ អ្នកនាងក៏បានសម្រេចនូវក្តីប្រាថ្នាតាំងពីតូចមក បានក្លាយជាអ្នកចម្រៀងមានអ្នកគាំទ្រច្រើន ហើយមិនត្រឹមតែច្រៀងពីរោះនោះតែ សមត្ថភាពសម្តែងក៏បានគ្រប់ទម្រង់ផងដែរ។ អ្នកនាងបញ្ជាក់ទៀតថា អ្វីដែលធ្វើអោយអ្នកនាងលំបាកក្នុងការសម្តែងគឺមានតួអង្គស្លូតបូត នឹងសម្រកទឹកភ្នែកព្រោះមិនត្រូវទៅតាមចរិកពិតរបស់អ្នកនាងនោះឡើយ!
បើនិយាយពីជីវិតគូរវិញ ដំបូងឡើយគ្រាន់តែអ្នកធ្វើការជាមួយគ្នាតែប៉ុណ្ណោះ ធ្វើការយូរៗក៏លួចចាប់ចិត្តគ្នា ហើយខាងប្រុសបើទោះបីមិននិយាយពាក្យផ្អែមល្ហែម តែគ្រប់ទង្វើគឺធ្វើអោយអ្នកនាងមានភាពកក់ក្តៅ ទើបអ្នកទាំងពីបានរៀបអាពាហ៍ពិពាហ៍រហូតបានចំណងកូនមួយមកទល់ពេលនេះ!!
ចង់ដឹងថា តើអ្នកនាង ប៉ាច់គីមមួយ នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ