© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពិតជាកក្រើកមិនខានទេសម្រាប់សប្តាហ៍ថ្មីជាមួយតន្រ្តី V-Active Fun Fest ដោយសារតែមានវត្តមានរបស់តារាចម្រៀងល្បីឈ្មោះលោក នីកូ រួមជាមួយតារាចម្រៀងយុវវ័យពន្លកថ្មីដល់ទៅ៨រូបទៀត ត្រៀមខ្លួនជាស្រេចដើម្បីបទស្រាយបទចម្រៀងពីរោះៗ សុទ្ធតែជាបទដែលចាក់ចំក្រអៅបេះដូងយុវវ័យតែម្តង។
តារាចម្រៀងទាំងប្រាំបីរូបមិនត្រឹមតែស្រស់ស្អាត ស្រស់សង្ហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទឹកដមសម្លេងពីរោះលន្លង់លន្លោចស្តាប់ហើយចង់ស្តាប់ទៀត។ តារាទាំងប្រាំបីដួងរួមមាន កញ្ញា កាម៉ុនរ៉ាត់ លោក ម៉ារ៉ូ កញ្ញា ជេន លោក វីស លោក Bank ប៊ែង លោក ថេត លោក បាក់យ៉ុង និង លោក ណាវីត។
ជាការពិតណាស់ កម្មវិធីតន្ត្រី V-Active Fun Fest ពីមួយសប្តាហ៍ទៅមួយសប្តាហ៍តែងតែធ្វើអោយទស្សនិកជនទទួលបានអ្វីដែលថ្មី សប្បាយរីករាយ និងប្លែកភ្នែក មិនថាតែវត្តមានតារាចម្រៀង ទាំងការរៀបចំឆាក រួមនិងស្ទាយតែងខ្លួនរបស់តារាចម្រៀងជាដើម។
ចុះសម្រាប់សប្តាហ៍នេះ ក្រៅពីការបកស្រាយបទចម្រៀងហើយនោះ តើតារាចម្រៀងទាំងប្រាំបួនដួងនិងមានអ្វីដែលជាចំណីចក្ខុផ្សេងទៀតសម្រាប់ទស្សនិកជន? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី V-Active Fun Fest ផ្សាយផ្ទាល់ នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងនៅលើផេកផ្លូវការរបស់ V-Active។
វី-អាកទីវ ជីវិតកាន់តែរីករាយ កាន់តែរស់រវើក !
#VActiveFunFest
#ភេសជ្ជៈកីឡាវីអាកទីវ
#VActiveSportsDrink
#ភេសជ្ជៈវីអាកទីវក្រហម
#VActiveStrawberryRed
#ភេសជ្ជៈវីអាកទីវបៃតង
#VActiveGreen
#ជីវិតកាន់តែរីករាយកាន់តែរស់រវើក
#MoreActiveMoreJoy
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ មុី វ៉ាន់ណែត