© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ភាពក្លាហាន និងភាពវ័យឆ្លាតរបស់កុមារា ស្រឿន ដេវីដ ឡើងមកលេងក្នុងកម្មវិធី «គ្រួសាររីករាយ» និងមានក្តីសង្ឃឹមច្រើនក្នុងការយករង្វាន់ពីកម្មវិធីត្រឡប់ទៅផ្ទះវិញ។ មិនត្រឹមតែវត្តមានរបស់កុមារាក្លាហានរូបនេះទេ ថែមទាំងមានវត្តមានម៉ាក់ៗ ព្រមទាំងបងប្រុសក្នុងកម្មវិធីសហការណ៍គ្នាបំពេញវិញ្ញាសារពីមួយវគ្គទៅមួយវគ្គបានយ៉ាងរលូន។
ជារៀងរាល់សប្តាហ៍ទាំងកុមារតូចៗ និងអាណាព្យាបាលត្រូវបំពេញវិញ្ញាសារចំនួនបី ដោយមានការគោះប៊ូតុង ដើម្បីជ្រើសរើស។ នៅសប្តាហ៍នេះដែរតើប្អូនប្រុស ដេវីដ នឹងទទួលបានវិញ្ញាសារអ្វីខ្លះ? តើអ្នកទាំងបីអាចបំពេញវិញ្ញាសារទាំងបីវគ្គបានល្អកម្រិតណា?
សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១១ ព្រឹកតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី