© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់ «Ganzberg ONE Strike» រដូវកាលទី ៣ រួចមក សង្វៀនគុនខ្មែរថ្ងៃ អាទិត្យ របស់ទូរទស្សន៍ ភីអិនអិន បានបន្តដំណើរដល់រដូវកាលថ្មីមួយទៀតហើយនៅថ្ងៃទី ០៥ ខែ កុម្ភៈ នេះ ដោយមានការប្រកួតយ៉ាងកក្រើកជក់ចិត្តជាងមុនទ្វេដង ដែលមានការប្រកួតលក្ខណៈអន្តរជាតិ ONE Strike ដណ្ដើមប្រាក់លានរហូតដល់ទៅ ២ គូ ជារៀងរាល់សប្តាហ៍។
បេក្ខភាពគុនខ្មែរដែលនឹងមកប្រជែងប្រាក់លានក្នុងសប្ដាហ៍ដំបូង នៃរដូវកាលថ្មីនេះមានដូចជា អ្នកប្រដាល់ដែលមានរហស្សនាមដៃភ្លើថជើងរន្ទះ រឿង សោភ័ណ្ឌ នឹងត្រូវដណ្ដើមប្រាក់លានជាមួយអ្នកប្រដាល់ ឆ្លងដែនមកពីប្រទេសថៃកីឡាករ ហ្វាស៊ូរ៉ាក់ មួយថៃយីម ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម និងមួយគូទៀតជាការជួបគ្នាលើកដំបូងរវាង អេ ណារ័ត្ន និងកីឡាករថៃ សេកសាន់ ស៊ីតប៊ុនមី លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលការប្រកួតអន្តរជាតិទាំង ២ គូខាងលើនេះ ប្រព្រឹត្តទៅលើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់កហ្គង់ចេញម្រាម (MMA Gloves) ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានរៀលពីស្រាបៀរ ហ្គេនស៍បឺគ បន្ថែមពីលើតម្លៃខ្លូន។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ៣ គូផ្សេងទៀតគឺអ្នកប្រដាល់ នូវ ស៊ីណាត នឹងត្រូវប៉ះ តែ ទួត ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ចំណែកឯជើងខ្លាំង លន់ សៀកឡេង ត្រូវប្រកួតជាមួយ សូដា សុភាព និងអ្នកប្រដាល់វ័យក្មេង មិត្ត រមលី ប្រកួតជាមួយ ម៉ា ថុនា។
សូមបញ្ចាក់ថាការប្រកួតដ៏កក្រើកជក់ចិត្តនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ ចាប់ពីវេលាម៉ោង ១ រសៀលតទៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី