© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កាលពីម្សិលម៉ិញនេះ ទស្សនិកជនបានទស្សនារួចមកហើយនូវភាគទី១នៃខ្សែភាពយន្តពីរឿងផ្សេងគ្នាដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿងទាំងពីរមានដូចជារឿង ព្រេងនិទានព្រះនាងអានឡឺ ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ ដល់ម៉ោង១រសៀល។
ចំណែកមួយរឿងទៀតនោះគឺរឿង គំនុំនាងស៊ាហ្វាហ្វី ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩ ដល់ម៉ោង១០យប់។ រឿងទាំងពីរនេះគឺជាប្រភេទរឿងចិនបូរាណដូចគ្នា ប៉ុន្តែមានសាច់រឿងខុសគ្នា។ រឿង ព្រេងនិទានព្រះនាងអានឡឺសាច់រឿងហាក់ប្លែកបន្តិចដោយបង្ហាញពីតួឯកស្រីមានចរឹតក្រម៉ិចក្រមើម ហើយក៏ជាមេបក្សភូមិអានឡឺ ព្រោះតែឃើញព្រះរាជទាយាទមានរូបរាងសង្ហា ក៏ចាប់ចិត្តស្រឡាញ់ និងបានដាក់ពាក្យចូលទៅប្រកួតដើម្បីធ្វើជាអ្នកម្នាងរបស់រាជទាយាទថែមទៀតផង! តើមេបក្សអានឡឺរូបស្រស់ម្នាក់នេះ អាចដណ្តឹមបានដំណែងជាអ្នកម្នាងរាជទាយាទដែរទេ?
ចំណែករឿងទីពីរជាប្រភេទសាច់រឿងបំបែកក្តីផ្សងព្រេងជាមួយគ្រោះថ្នាក់ដើម្បីបានដឹងរឿងពិតប្រាកដ ដែលកើតឡើងរួចហើយ តួប្រុសតួស្រីមានគោលបំណងតែមួយដូច្នោះហើយអ្វីៗនឹងសម្រេចបានលឿនឬអត់? តើអ្នកណាដែលនៅពីក្រោយរឿងរ៉ាវដែលបានកើតឡើងទាំងនេះ?
ដូច្នេះសម្រាប់ទស្សនិកជនដែលនិយមតាមដានទស្សនារឿងភាគចិនបូរាណ កុំរំលងជាមួយរឿងពីរនេះអោយសោះណា! មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគាត់៕
ដោយ៖ ម៉ី វ៉ាន់ណែត