© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសាជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពប្លែកៗថ្មី សប្បាយៗ មកចែកជូនទស្សនិកជនទស្សនាមិនអោយធុញទ្រាន់ឡើយ! ដោយឡែកសប្តាហ៍នេះ វត្តមានតារាកិត្តិយសលោកសុគន្ធ ថេរ៉ាយុ នឹងចូលរួមក្នុងកម្មវិធីអ្នកជិតខាងនិងរៀបរាប់ពីបទពិសោធន៍ជីវិត។ លោកសុគន្ធ ថេរ៉ាយុ បានរៀបរាប់នៅក្នុងកម្មវិធីអ្នកជិតខាងថា លោកបានចូលសិល្បះដំបូង ដោយច្រៀងតាមclup កម្សាន្ត ម្ចាស់កន្លែងចង់យកទៅផ្ញើនៅផលិតកម្មមួយ តែមិនទាន់គ្រប់អាយុធ្វើការ ។ តែក៏មានផលិតកម្មមួយបានយកគាត់ចូល! តែពេលេដែលចេញច្រៀងដំបូង ។
លោកបន្តថាជំនាន់លោកច្រៀងដំបូងមានការលំបាកច្រើន មិនបានចេញតាមបណ្តាញសង្គមអ្វីអោយទូលំទូលាយដូចពេលនេះទេ គឺត្រូវចេញជាឌីសលក់ ហើយក៏ត្រូវយកស្ទីកគឺទៅបិតដោយខ្លួនឯងទៀត! ហើយអ្វីដែលសំខាន់លោកក៏បានបន្ថែមទៀតដែរថា បើសិនជាមានកម្មវិធីចុះខេត្តម្តងៗគឺពិតជាមានភាពលំបាកខ្លាំង ព្រោះការធ្វើដំណើរទៅមក មិនអាចវិលវិញបានដូចពេលនេះ គឺត្រូវតែស្វែងរកផ្ទះគេងនៅទីនោះ លុះព្រឹកឡើងទើបត្រលប់មក ។ ហើយជាក់ស្តែងមានខេត្តខ្លះ មានផ្លូវពិបាកជិះខ្លាំង ធ្វើអោយពិបាកក្នុងការធ្វើដំណើរ។
បើនិយាយពីជីវិតវិញ លោកធ្លាប់កើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងររហូតគិតចង់សម្លាប់ខ្លួនម្តងៗដែរ! តែលោកព្យាយាមពង្រឹងខ្លួនឯង ទើបលោកអាចជៀសផុតពីជំងឺមួយនេះបាន!
ចង់ដឹងថា តើជីវិតលោក សុគន្ធ ថេរ៉ាយុ នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ