© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
«សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» បានឈានដល់ចុងសប្ដាហ៍ថ្មីនេះ ធានាថាកក្រើកអស្ចារ្យពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្នុងនោះដែរ នៅចុងសប្ដាហ៍នេះនាថ្ងៃ សៅរ៍ ទី ២១ ខែ មករា ឆ្នាំ ២០២៣ សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែររបស់ទូរទស្សន៍ ភីអិនអិន នៅតែបន្តរធ្វើការប្រកួតរង្គើរសង្វៀនជូនប្រិយមិត្តទស្សនាយ៉ាងជក់ចិត្តដូចសព្វមួយដង ដោយបានសម្រិតសម្រាំងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្តចំនួន ២ គូ និងគូមិត្តភាពជាតិ ៣ គូផ្សេងទៀត។
«សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» ចុងសប្ដាហ៍នេះទស្សនិកជននឹងបានឃើញវត្តមានជើងខ្លាំងគុនខ្មែរពូកែក្បាច់ យ៉េន ឌីណា នឹងត្រូវស្វាគមន៍អ្នកប្រដាល់ថៃ ភុនអ៊ែក ភូវភុនឃុនខនគែន ដោយអ្នកទាំងពីរប្រកួតក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ចំណែកឯគូអន្តរជាតិមួយគូទៀតគឺ ជាការប៉ះគ្នារវាង អ្នកប្រដាល់គុនខ្មែរវ័យក្មេងពូកែក្បាច់ចិត្តហ៊ាន អេលីត រស្មី ត្រូវតតាំងកីឡាករថៃ កងកាំងវ៉ាន ស៊ិតកងហ្វា លើប្រភេទគីឡូ ៥១គីឡូក្រាម។
ក្រៅពីគូមិត្តភាពអន្តរជាតិខាងលើ សង្វៀនគុនខ្មែររបស់ ភីអីនអិន ក៏បានផ្ដល់ឱកាសឲ្យអ្នកកីឡាករគុនខ្មែរ ៦ រូបផ្សេងទៀត ដើម្បីឡើងល្បងក្បាច់គុនគ្នា ដែលមានដូចជាកីឡាករ អេ វ័ន្ដ ត្រូវប្រកួត ខាំ ខ្លារាជ ចំណែកឯ លឹម ឆៃលី ប៉ះជាមួយ អេលីត សាតសឿន និងអ្នកប្រដាល់ ផន ផល្លា ប្រកួតជាមួយ តែ ទួត។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង ១ រសៀលតទៅ៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី