© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០២៣ ជាមួយការរៀបចំកម្មវិធីបែបឃ្យូត ត្រូវជាមួយកុមារីមិនសូវពូកែសម្តី ប៉ុន្តែគួរអោយស្រលាញ់ លី ជីងអ៊ីម បានសហការគ្នាជាមួយអ្នកម៉ាក់ មកលេងក្នុងកម្មវិធី«គ្រួសាររីករាយ» នៅថ្ងៃចុងសប្តាហ៍នេះ។
ទោះបីជា ជីងអ៊ីម មិនសូវពូកែសម្តីក៏ពិតមែន ប៉ុន្តែនាងតូចរូបនេះ ក៏មានភាពក្លាហានក្នុងការបកស្រាយបទចម្រៀងជូនដល់ទស្សនិកជនបានសណ្តាប់ ហើយថែមទាំងបង្ករអោយបរិយាកាសកាន់តែរីករាយផងដែរ។
នៅក្នុងសប្តាហ៍នេះ ជីងអ៊ីម បានទទួលវិញ្ញាសារបីដូចជា វិញ្ញាសារទី ១ ស្ទាប វិញ្ញាសារទី ២ ជីវហារវិញ្ញាណ និងវិញ្ញាសារទី ៣ សោតវិញ្ញាណ។ តើ ជីងអ៊ីម អាចធ្វើល្អបានកម្រិតណានៅក្នុងវិញ្ញាសារទាំងបី? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ០១ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី