© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពិតជាក្លាហានណាស់កុមារា អេលីត នៅតែរក្សារជំហរសង្ឃឹម១០០ភាគរយដដែលជាមួយវត្តមានលើកទីពីររបស់ខ្លួនក្នុងកម្មវិធី គ្រួសាររីករាយ នៅសប្តាហ៍នេះ។ កាលពីប៉ុន្មានសប្តាហ៍មុន អេលីត ធ្លាប់បានឡើងមកលេងក្នុងកម្មវិធីម្តងរួចមកហើយ ដោយបានបង្ហាញនូវភាពក្លាហាននិងអ្វីដែលខ្លួនយល់ និងចេះ ពន្យល់ទៅកាន់លោកប៉ា។
វត្តមានលើកទីពីរនេះក៏ដូចគ្នា អេលីត មានការសហការយ៉ាងជិតស្នទ្ធបំផុតជាមួយលោកប៉ារបស់ខ្លួន។ ដូចសព្វដង អេលីត បានប៉ះជាមួយវិញ្ញសារចំនួនបីរួមមាន កាយវិញ្ញាណ សោតវិញ្ញាណ និង ជីវហារវិញ្ញាណ។ ក្នុងចំណោមទាំងបីវគ្គនេះវគ្គដែលគួរអោយចាប់អារម្មណ៍ជាងគេគឺវគ្គ សោតវិញ្ញាណ។ វគ្គនេះ អេលីត អាចច្រៀងបាន និងរាំបានយ៉ាងល្អ ជាទុនមួយអាចធ្វើអោយលោកប៉ាទស្សន៍ទាយនូវចម្លើយបានងាយស្រួល។
ចុះចំណែកពីរវគ្គផ្សេងទៀត តើ អេលីត ធ្វើបានល្អកម្រិតណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត