© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីឆ្លងកាត់រឿងរ៉ាវ តាមព្យាបាទពីវិញ្ញាណខ្មោចជាច្រើនមក ត្រី និងពុំ ក៏បានសារភាពស្នេហ៍ឲ្យគ្នាទៅវិញទៅមក ។ វិញ្ញាណខ្មោចស្រី ដែលនៅខាំជាប់នឹងបេះដូងរបស់ត្រី បានដោះលែងចិត្តរបស់ខ្លួនឲ្យមានសេរីភាព និងព្រមសន្សំកុសល ចាប់កំណើតទៅជាតិមុខទៀត ដើម្បីបញ្ចប់កម្មពៀរដែលមានជាមួយគ្នាកាលពីជាតិមុនៗ។
នៅស្រុកកំណើត គ្រប់គ្នាដែលជាមិត្តភក្តិរបស់ត្រី បានទៅអបអរសាទរដល់ត្រី ដែលអាចយកបេះដូងរបស់ពុំបាន។ ត្រីបានរៀបចំកម្មវិធីតូចមួយ ជាលក្ខណៈរាត្រីដែលមានសត្វអំពិលអំពែក ហាក់ដូចជាយប់មួយដ៏ស្ងាត់ មានតែពីរនាក់មនុស្សដែលខ្លួនស្រឡាញ់។
ពុំ ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញបរិយាកាស និងការរៀបចំរបស់ត្រី ដែលមានចំពោះនាង។ ត្រី បានសារភាពសុំពុំរៀបការ ទាំងគិតថានឹងមានមានរឿងអ្វីកើតឡើងសម្រាប់ពួកគេទាំងពីរនាក់ទៀតទេ។
ផ្ទុយពីការគិត រឿងរ៉ាវចាស់របស់ពុំកាលពីប៉ុន្មានឆ្នាំមុននឹងត្រូវបានគាស់កកាយមកវិញ ដោយការចងគំនុំ ក៏ព្រោះតែថ្ងៃរៀបការរបស់ពុំ បានធ្វើឲ្យមេឃុំដែលជាដន្លងនឹងគ្រួសារនាង រងការអាម៉ាសមុខយ៉ាងខ្លាំង។ មេឃុំ បានដឹងថា ពុំ និងត្រីត្រឡប់មកវិញ ក៏បានរៀបចំល្បិចមួយ ដើម្បីចាប់អ្នកទាំងពីរ និងធ្វើឲ្យមិនឲ្យមានសេចក្តីសុខ ក៏ព្រោះតែខ្លួនបាត់បង់កូនប្រុសម្នាក់ទៅហើយ ដែលជាគូដណ្តឹងរបស់ពុំ ។
តើមកដល់ភាគបន្ទាប់នេះ ពុំ និងត្រី នឹងត្រូវឆ្លងកាត់ឧបសគ្គជីវិតអ្វីបន្តទៀត? ហើយវិញ្ញាណខ្មោច ដែលត្រីធ្លាប់ធ្វើល្អដាក់ពួកគេនោះ អាចនឹងជួយត្រី បានដោយរបៀបណា ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« ភ្នែកទីបី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ