© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
«គុជនាគភ្លើង» គឺសាច់រឿងដែលផ្តើមចេញពីត្រកូលអភិជនដែលមានមុខជំនួញក្នុងសង្គមងងឹតដ៏ធំមួយ ហើយពោរពេញដោយឥទ្ធពិលខ្លាំងនៅក្នុងស្រុក។ អ្នកណាៗ ក៏មិនងាយនឹងអាចកម្ចាត់កូននាគមួយក្បាលនេះចេញបានដែរ ។ នោះគឺ បុរសសង្ហា ចិត្តធ្ងន់ រ៉េ ដែលត្រូវជាកូនប្រុសចិញ្ចឹមរបស់បុរសអភិជន អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ដែលប្រកបរបរជំនួញជួញដូរគ្រឿនញៀន។
រ៉េ និងលីនជូ បានស្រឡាញ់គ្នាលើសពីបងប្អូន ដែលពួកគេបានមានចិត្តឲ្យគ្នាទៅវិញទៅមក ប៉ុន្តែឪពុករបស់រ៉េ ចង់បានត្រឹមតែឲ្យរ៉េជួយមើលថែកូនស្រីខ្លួនក្នុងឋានៈជាបងប្រុសតែប៉ុណ្ណោះ។
មួយរយៈក្រោយមក ការរកសុីគ្រឿងញៀនរបស់អាឡាន ក៏មានដៃគូប្រកួតប្រជែង ដែលនេះតម្រូវឲ្យរ៉េចេញមុខដោះស្រាយបញ្ហាទាំងអស់នោះ។ ថាយ ដែលជាប៉ូលីសសម្ងាត់ទទួលបន្ទុកខាងកម្ចាត់ជំនួញគ្រឿងញៀន បានបន្លំខ្លួនចូលធ្វើជាបក្សពួករបស់រ៉េ ហើយពេលនោះ និស្ស័យស្នេហ៍របស់គេក៏មានចំពោះលីនជូ ដែលត្រូវជាបងប្អូនរបស់រ៉េតែម្តង។
ទំនាក់ទំនង ថាយ រ៉េ និងលីនជូ ក្លាយជាស្នេហាត្រីកោណ ដែលបានបង្កជម្លោះជាច្រើនរឿង រហូតដល់មានការបាញ់ប្រហារគ្នាទៅវិញទៅមក។ រឿងនេះដែរ ក៏មានតួអង្គធំៗ ដែលសម្តែងដោយ Wawwa Nichari Chokprajakchat សម្តែងជាតួអង្គ លីនជូ, Puen Khanin Chobpradit សម្តែងជាតួអង្គ រ៉េ , Apo Nattawin Wattanagitiphat សម្តែងជាតួអង្គ ថាយ និងមានតារាសម្តែងល្បីៗជាច្រើននាក់ទៀត។
សូមរង់ចាំទស្សនាសាច់រឿងថ្មីនេះ នៅក្នុងរឿង« គុជនាគភ្លើង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ