© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ព្រោះតែតាមរកមនុស្សស្រីដែលខ្លួនស្រឡាញ់ និងចង់បំពេញតាមបំណងរបស់ យៀក សៀវអ៊ូ បានធ្វើអោយតាន់ ថៃជីង តាមរកនាងអស់រយៈពេលរាប់រយឆ្នាំ ទីបំផុតគេក៏បានរកនាងឃើញយ៉ាងលំបាក ហើយក៏បានក្លាយជាសិស្សបក្សទេវតាដោយប្តូរឈ្មោះទៅជា ឆាង ជឺម៉ីង និងប្តេជ្ញាថាឈប់ធ្វើជាបិសាច ដើរតាមផ្លូវល្អ ដើម្បីជួយដល់មនុស្សស្លូតត្រង់ តាមអ្វីដែល យៀក សៀវអ៊ូត្រូវការ។
ប៉ុន្តែមិនងាយស្រួលដូចការគិតទុកនោះឡើយ តាន់ ថៃជីង ត្រូវបានបិសាចពីនាក់ តាមរករឿងគេរហូត និងបានសុំអោយតាន់ថៃជីង ទៅធ្វើជាស្តេចបិសាចវិញ បង្កើតបក្សបិសាចឡើងវិញ ដើម្បីបំផ្លាញឋានទាំងបី។ តាន់ ថៃជីង មិនព្រមធ្វើតាមសំណើនេះឡើយ ព្រោះតែគេមិនអាចធ្វើខុសសន្យាជាមួយនឹងយៀក សៀវអ៊ូឡើយ។ ប៉ុន្តែបិសាចទាំងពីរ បានតាមយាយី ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់ក្នុងពេលតែមួយព្រោះតែចង់បង្ខំអោយតាន់ថៃជីងធ្វើជាស្តេចបិសាច។
តើ តាន់ថៃជីង សម្រេចចិត្តបែបណា? តើគេជ្រើសរើសកំណើតបិសាចក្នុងហ្វូងទេវតា ឬក៏ឈរមើលបិសាចសម្លាប់មនុស្សនៅនឹងមុខបែបនេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ព្រះច័ន្ទអស្តង្គត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត