© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងតែពាំនាំយកអ្វីដែលថ្មីៗប្លែកៗមកចែកជូនទស្សនិកជនទស្សនាមិនអោយមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ សប្តាហ៍នេះ វត្តមានតារាកំប្លែងចូលរួម ប្រាកដជាសើចចុកពោះទៀតហើយ។ អ្វីដែលកាន់តែពិសេស បើក្រឡេកទៅមើលការតុបតែងឆាកព្រមទាំងការស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណីក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែធ្វើអោយទស្សនិកជនប្លែកអារម្មណ៍ទស្សនាមិនជិនណាយ។
វត្តមានលោក ងួន សុបិន្ត ដែលនឹងចាប់ដៃគូរជាមួយ គឺអ្នកនាង កាតុ នៅក្នុងក្រុម (ទឹកត្រឡាច) នឹងប្រកួតជាមួយ នាយគ្រឿន នឹងចាប់ដៃគូរជាមួយអ្នកនាង ខ្ញុង នៅក្នុងក្រុម (តែទឹកឃ្មុំ)។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ហាមងាកក្រោយ , ហ្គេមទី២ នៅឯណា? , ហ្គេមទី៣ តោះច្រៀង និងហ្គេមទី៤ ពន្យល់ពាក្យ ។ ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ