© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
លោកគ្រូពេទ្យរ៉ាមដែលជាលោកប៉ារបស់ជេន បានស្លាប់ហើយក្រោយពេលដែលលោកបានព្យាយាមចូលទៅក្នុងបន្ទប់សម្ងាត់មួយកន្លែងរបស់ក្រុមហ៊ុន ADK។ ទីនោះជាកន្លែងផ្ទុកសាកសពជាច្រើននាក់ ដែលត្រូវបានស្លាប់ដោយសារតែការចាក់ថ្នាំម្យ៉ាងចូលទៅ រួចក៏មានអាការៈប្រកាច់ នឹងស្លាប់ភ្លាមៗតែម្តង។
ជាអកុសល លោកគ្រូរ៉ាមត្រូវបានគ្រូពេទ្យចាក់ថ្នាំសម្លាប់មនុស្សនោះឃើញ ក៏ចាក់បញ្ចូលថ្នាំមួយសារ៉ាងលើលោកគ្រូបណ្តាលអោយលោកគ្រូមានអាការៈពិបាកក្នុងខ្លួន ប៉ុន្តែលោកគ្រូបានព្យាយាមរត់ចេញពីកន្លែងនោះ។ ពេលមកដល់ក្រៅលោកគ្រូ បានដើរឆ្លងផ្លូវទាំងអាការៈមិនប្រក្រតី រួចក៏ត្រូវឃុនបើកឡានបុក តែមិនប្រាកដទេថាឃុនបានប៉ះលោកគ្រូរ៉ាមឬក៏អត់ ដឹងត្រឹមថាលោកគ្រូបានបែកក្បាលហូរឈាម រួចក៏សន្លប់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យក៏បានប្រាប់ថាលោកគ្រូពេទ្យរ៉ាមបានបាត់បង់ជីវិតទៅហើយ។
ព្រោះតែមុនពេលស្លាប់ឃុនបើកឡានបុកលោកគ្រូរ៉ាម ទើបធ្វើអោយគ្រប់គ្នាដាក់បន្ទុកទៅលើឃុន ថាលោកគ្រូស្លាប់ព្រោះតែឃុនបើកឡានបុក។ រឿងនេះសូម្បីឃុនខ្លួនឯងក៏មិនច្បាស់ផង ថាវាជាអ្វីអោយប្រាកដ។ តើឃុននឹងត្រូវជួបអ្វីខ្លះក្រោយពេលលោកគ្រូរ៉ាមស្លាប់? តើជេនអាចទទួលយកបានដែរទេ?
បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដុកទ័រស៊ើបអង្កេត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត