© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលត្រលប់មកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងពាំនាំអារម្មណ៍ទស្សនិកជន ក៏ដូចជាហ្វេនៗដើម្បីចែកជូនទស្សនិកជនដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ បំបាត់អារម្មណ៍តានតឹងទាំងឡាយ។ សប្តាហ៍នេះ កាន់តែពិសេស ជាមួយវត្តមាន អ្នកផលិតមាតិកាដ៏ល្បីមួយរូប គឺដានជើង ដែលទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយ ដែលលោកនឹងឡើងមករៀបរាប់ពីជីវិតនៅលើវេទិកាអ្នកជិតខាង។
ដានជើង បានរៀបរាប់នៅលើវេទិកាអ្នកជិតខាងថា ដំបូងឡើយ លោកគ្រាន់តែចង់ដើរលំហែដើម្បីបំបាត់ស្ត្រេសពីការងារ តែដោយសារតែឃើញទេសភាពស្អាត នឹងមិនចង់ឃើញតែម្នាក់ឯងក៏ចង់ចែករំលែងអោយមនុស្សគ្រប់គ្នាបានឃើញដែរ ដោយបានផុសនៅក្នុងផេកដានជើង។ ដោយមានការចាប់អារម្មណ៍ច្រើនពីរហ្វេនៗ លោកក៏សម្រេចចិត្តមកបង្កើតមាតិកានេះតែម្តង។
លោកបន្តថា ការបង្កើតមាតិកានេះ មិនមែនជារឿង ងាយស្រួលនោះឡើយ ទាំងការធ្វើដំណើរ ទាំងការថត ពេលខ្លះ ចង់បានប្លង់មានភ្លៀង មេឃបែរជាក្តៅ ពេលចង់បានប្លង់មានពន្លឺស្អាត មេឃបែរជាមានភ្លៀងទៅវិញ ទាំងនេះសុទ្ធតែជាការលំបាកជាខ្លាំងសម្រាប់លោក។
លើសពីនោះលោកក៏បន្តទៀតដែរថា ចំពោះការតស៊ូបង្កើតមាតិកានេះទម្រំាតែមានគេស្គាល់ច្រើន គឺលោកចំណាយពេល បី ទៅបួនឆ្នាំឯណោះ ដោយសារតែមានអ្នកគាំទ្រ ទើបធ្វើអោយលោកមានកម្លាំងចិត្តដើម្បីបន្តការធ្វើមាតិកាមួយនេះ។
ចង់ជ្រាបកាន់តែច្បាស់ថាការបង្កើតមាតិការបស់ដានជើងយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី៣១ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ