© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Lucky Game ដែលតែងតែមានវត្តមានតារាកិត្តិយស៩ដួងជារៀងរាល់សប្តាហ៍។ ក្នុងនោះដែរក៏មានវត្តមានតាសម្តែង តារាចម្រៀង តារាកំប្លែង គ្រប់ស្រទាប់វណ្ណះ មកចូលរួមនៅក្នុងកម្មវិធីមួយនេះ ដែលពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជនតែងតែទទួលបានអារម្មណ៍ប្លែកភ្លែកពីការតុបតែងខ្លួន នឹងភាពបុិនប្រសប់ ព្រមទាំងកាយវិការដ៏ក្រមិចមើម ឃ្យូតៗគួរអោយស្រលាញ់ពីតារាកិត្តិយសរបស់យើង មិនធ្វើអោយពុកម៉ែបងប្អូនធុញទ្រាន់នោះឡើយ។
ទន្ទឹមនឹងនេះ ទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយ ពីតារាសម្តែងសាច់សខ្ចី ដែលមានទេពកោសល្យសម្តែង ព្រមទាំងការបង្ហាញម៉ូត ដែលទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមកនេះ នោះគឺកញ្ញា ហេង កូស៊ីន ដែលនឹងមកចូលរួមផ្សងយកលេខសំណាងពីតារាកិត្តិយសទាំង៨ដួងមានដូចជា៖ កញ្ញា ដាលីណា,លោក ប្រាក់ ផាកន,កញ្ញា អេមីលី,លោក ស៊ូ រតនៈ,លោក ចន ចន្ទ័ដារ៉ា,កញ្ញា សំណាង សូរិយា នឹងកញ្ញា នូណា។
យ៉ាងណាមិញ ចំពោះតារាកិត្តិយសទំាងប្រាំបួន នឹងត្រូវឆ្លងកាត់វិញ្ញាសារពីកម្មវីធីរហូតដល់ទៅ៩ហ្គេម ដែលកម្មវិធីបានរៀបចំជូនរួចជាស្រេច។ ស្របពេលនោះដែរ គ្រប់វគ្គនីមួយៗនឹងមានការជម្រុះពីមួយវគ្គទៅមួយវគ្គ រហូតទាល់តែកម្មវិធីអាចរកឃើញអ្នកដែលមានសំណាង ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលជាវគ្គតម្រូវអោយអ្នកឈ្នះមានសិទ្ធជ្រើសរើសប្រអប់ពីរក្នុងចំណោមប្រអប់ទាំង៩ នៅវគ្គ Jack Pot នេះ ដើម្បីទទួលបានប្រាក់រង្វាន់ធំពីកម្មវិធីត្រលប់ទៅផ្ទះវិញ។
ចង់ដឹងថា តើតារាសម្តែងសាច់សខ្ចីកញ្ញា ហេងកូស៊ីន នឹងមានសំណាងជាងតារាប្រាំបីដួងទៀត ឬមួយនឹងត្រលប់ទៅផ្ទះមុនគេ សូមកុំភ្លេចរងចាំតាមដានទស្សនាកម្មវិធី Lucky Game ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ