© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការប្រកួត Ganzberg ONE Strike នៅសប្ដាហ៍នេះនៅតែបន្តមានការប្រកួតជក់ចិត្តជាមួយការប្រកួតសងសឹកនឹងការប្រកួតពីកីឡាករគុនខ្មែរល្បីៗនៅលើសង្វៀន ខណៈដែរនៅចុងសប្ដាហ៍នេះវិញ សង្វៀនគុនខ្មែររបស់ទូរទស្សន៍ភីអិនអិននៅតែបន្តរកំដរអារម្មណ៍ប្រិយមិត្តដោយបានសម្រិតយកគូរប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ២គូរ ដណ្ដើមប្រាក់១លានរៀលពីសា្របៀហ្គេនបឺគ និងអមដោយគូមិត្តភាព ៣គូរ ។
ធន់ ស៊ីម៉ូវ ប៉ះ ផនប្រាសឺត ដែលអ្នកទាំងពីរនឹងត្រូវជួបប្រកួតគ្នា លើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់ហ្គង់MMA ដើម្បីដណ្ដើមប្រាក់រង្វាន់ ១លានរៀលបន្ថែមពី ស្រាបៀរ ហ្គេនស៍បឺគ។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីដណ្ដើមប្រាក់រង្វាន់ ១លានរៀល១គូរទៀត គឺ យ៉េន ឌីណាចូលខ្លួនមកប្រកួតតតាំងជាមួយអ្នកប្រដាល់ ឌែនភិឈិត សាក់បុរីរ៉ាំជាមួយគ្នានោះផងដែរ។
សង្វៀនគុនខ្មែរ Ganzberg ONE Strike របស់ភីអីនអិន ក៏មានការប្រកួតកីឡាករខ្មែរ ៦រូបផ្សេងទៀត ដើម្បីឡើងប្រកួតប្រជែងល្បងស្នៀតប្រយុទ្ធគ្នានឹងលើកស្ទួយ ដែលមានដូចជា នូវ វ៉ាន់នី ប៉ះ ធន់ វិស្ណុ ហើយ ខាំ ចក្ររីន ប៉ះ ម៉ាលី សាវ៉ុន ខណៈមួយគូរទៀតគឺ ជ័យ អ៊ូជី ប៉ះ ឡុង គង្គា។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង១រសៀលតទៅ៕
ដោយ៖ សំណាង