© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ទីណាមានការជិះជាន់ ទីនោះត្រូវតែមានការរើបម្រះ ទើបធ្វើឲ្យអ្វីៗល្អប្រសើរឡើង ដែលនេះក៏មិនខុសពីសាច់រឿង ជីវិត ចៅមាណព និងអ្នកស្រុក ដែលរស់នៅជាជីវិតទាសករ ក្រោមកណ្តាប់ដៃរបស់ សេដ្ឋីតុង និងបក្សពួក ។
សេដ្ឋីតុង ក្រោយពីបានឃើញនាងទេពរក្សា ក៏កើតចិត្តចង់បាននាងជាប្រពន្ធ ហើយតែងតែរករឿងដាក់ទោសចាប់កំហុសទៅដល់ចៅមាណព។ នាងទេពរក្សា ដែលជាទេពធីតា មានប្រាជ្ញា ឈ្លាសវៃ មិនអាចអោយសេដ្ឋីតុងបំពានមកលើរូបកាយនាងបានទេ ក្រៅពីចៅមាណពជាប្តី។
ដើម្បីទប់ទល់នឹងអំណាចរបស់សេដ្ឋីតុង នាងទេពរក្សា បានបញ្ចុះបញ្ចូលអ្នកស្រុក និងពន្យល់ពីភាពក្លាហាន ត្រូវតែមាន ព្រោះយើងក៏ជាមនុស្ស មិនមែនសត្វ ដែលត្រូវឲ្យអ្នកណាម្នាក់ ប្រើអំណាច មកធ្វើបាបយើងបានទេ។ អ្នកស្រុក ក្រោយពីបានស្តាប់ការរៀបរាប់របស់នាងទេពរក្សាហើយនោះ ក៏តាំងចិត្តលែងខ្លាច សេដ្ឋីតុង ហើយហ៊ានតវ៉ាទៅវិញ ។
ថ្ងៃដែលសេដ្ឋីតុង មកចាប់នាងខ្មៅ យកទៅបម្រើនៅផ្ទះនោះ ម្តាយនាង និងអ្នកស្រុក ក៏បានប្រមូលផ្តុំជាកម្លាំង ទប់ទល់ទៅសេដ្ឋីតុងវិញ ដោយមិនខ្លាច ដាវលំពែងទៀតនោះទេ។ សេដ្ឋីតុង ឆ្ងល់ពីភាពក្លាហានរបស់អ្នកស្រុក ដែលពីមុន ម្នាក់ៗ សឹងតែក្រាបក្បាលដល់បាតជើង តែស្រាប់តែពេលនេះប្រែទៅជាមនុស្សផ្សេងទៅវិញ។
តើអំណាចសេដ្ឋីតុង នឹងបន្តទៅបានដល់ពេលណា បើពេលនេះ អ្នកស្រុក ចាប់ផ្តើម នាំគ្នារើបម្រើបន្តិចម្តងៗ ទៅតាមការពន្យល់របស់នាងទេពរក្សាហើយនោះ? ចង់ដឹងសាច់រឿងបន្តទៀត សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «សុបិនស្នេហ៍ឆ្លងឋាន» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ