© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែជក់ចិត្ត ជាមួយនឹងដំណើរសាច់រឿង យុទ្ធសិល្បិ៍ នៅសំណាក់ណានហ័រ ដែលមកដល់ពេលនេះ លោកគ្រូអីងហ្វា ឆុងជឺ និងសិស្សទាំងអស់ បានប្រមូលផ្តុំគ្នា ដើម្បីតទល់ជាមួយនឹងស្តេចនាគ។
ម្ចាស់ដាវ នីលុន ដែលជាបិសាច ពោរពេញទៅដោយកម្លាំង យុទ្ធសិល្បិ៍ខ្លាំងពូកែ បានចេញមុខ មកតទល់ជាមួយនឹងក្រុមទេវតា ហើយប្រឆាំងដាច់ខាត រវាងការជួយសង្គ្រោះទៅដល់ឋានមនុស្សលោក។
ទេវតាអីងហ្វា ដែលជាមានយុទ្ធសិល្បិ៍ខ្លាំងជាងគេ ក៏បានប្រកាសទៅដល់ មេបក្សសាសនា ដើម្បីស្វែងរកដំណោះស្រាយណាមួយ រវាងក្រុមខ្លួន និងស្តេចនាគ។
តើទេវតាអីងហ្វា និងមេបក្សសាសនា នឹងរួមកម្លាំងជាមួយសិស្សទាំងអស់ ចាត់ការ ទៅលើស្តេចនាគនៅបាតសមុទ្រយ៉ាងណាខ្លះ?
សូមរង់ចាំទស្សនាខ្សែភាពយន្តភាគចិនដ៏ល្អមើលនេះ នៅក្នុងរឿង និស្ស័យស្នេហ៍ឆុងជឺ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បិត៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ ស្រីរដ្ឋ