© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ត្រឡប់មកសារជាថ្មីជាមួយវត្តមានកុមារាកុមារីវ័យឆ្លាត ជាច្រើនរូបនៅក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃ អាទិត្យ នេះ ជាមួយសិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សា អរិយកស្សប។ ឃើញថា ប្អូនៗពិតជាមានភាពវ័យឆ្លាត រួមជាមួយភាពក្លាយហានជាខ្លាំងក្នុងការលេងហ្គេមជាមួយកម្មវិធីពីមួយវគ្គទៅមួយវគ្គ។
ក៏ដូចគ្នាដែរ ដើម្បីបង្កើនបរិយាកាសអោយកាន់តែរីករាយ «គ្រួសាររីករាយ» វត្តមានរបស់តារាកិត្តិយសជាបុរសសង្ហារពីរដួង គឺលោក យ៉ារ៉ូ និងលោក អ៊ែនប៊ី នោតែបន្តសហការណ៍ជាមួយកុមារទាំងអស់ក្នុងការបំពេញវិញ្ញាសារ ដើម្បីទទួលបានសង្វាន់ពីកម្មវិធី។ នៅក្នុងសប្តាហ៍នេះដែរ ទាំងតារាកិត្តិយសទាំង ២ រូបរួមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សា អរិយកស្សប រួមគ្នាបំពេញវិញ្ញាសារដូចជា ក្លិន, ភ្លក់ និងជិះបាល់លើពពក។
ចង់ដឹងថា សប្តាហ៍នេះ មានភាពសប្បាយរីករាយប៉ុណ្ណានោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១១ ព្រឹកតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី