© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ក្រោយពីភ្ជាប់ពាក្យហើយ ដេរ៉ូ ព្រីន និងនិរន្តរ៍ ត្រូវបានគ្រួសារបញ្ជូនឲ្យទៅរៀននៅបរទេសជុំគ្នា ហើយទំនាក់ទំនងជាគូដណ្តឹង បងប្អូននៅតែបន្តដដែល។ និរន្តរ៍ ថ្វីត្បិតតែធំធាត់ឡើងក្នុងដំបូលផ្ទះតែមួយជាមួយនឹងដេរ៉ូ ប៉ុន្តែគេមានចរិតខុសប្លែកពីដេរ៉ូដាច់ស្រឡះ។ អាចនិយាយបានថា និរន្តរ៍ ទោះមិនមែនជាឈាមបង្កើតក្នុងគ្រួសារ ក៏ប៉ុន្តែគេជាមនុស្សប្រុសល្អ មានការទទួលខុសត្រូវ និងស្មោះត្រង់។
ដោយសារតែមើលឃើញបែបនេះ ព្រីន នាងចាប់ផ្តើមមានអារម្មណ៍ទៅលើនិរន្តរ៍វិញ ដោយមានខែខ្លះ សូម្បីតែប្រាក់ខែរបស់នាង ក៏នាងលួចយកទៅដាក់នៅក្នុងកូនជ្រូកសន្សំលុយឲ្យទៅនិរន្តរ៍ដែរ។ ដេរ៉ូ បានតាមទាន់ឃើញច្បាស់នឹងភ្នែកថា គូដណ្តឹងរបស់ខ្លួន បែរជាលួចយកលុយទៅដាក់អោយ និរន្តរ៍ដែលជាបងប្អូនខ្លួន ហើយចុះខ្លួនដែលជាគូដណ្តឹងនោះ តើនៅក្នុងកែវភ្នែករបស់នាងវិញទេ។ ដេរ៉ូ កាន់តែមានអារម្មណ៍អស់ទំនុកចិត្តទៅលើព្រីន ហើយបណ្តោយខ្លួនទៅរកស្រីញីនៅខាងក្រៅ ភ្លេចការសិក្សា។
និរន្តរ៍ បានតាមដានពីសកម្មភាពរបស់ដេរ៉ូ ពិតជាក់ច្បាស់ឃើញថា គេកំពុងតែប្រឡូកខ្លួនទៅក្នុងរឿងមិនល្អ ទាំងវ័យក្មេង ហើយមិនទុកកិត្តិយសឲ្យព្រីនជាគូដណ្តឹងនោះទេ។ ដេរ៉ូ លួចមានស្រីញីខាងក្រៅ ហើយមិនយកចិត្តទុកដាក់ ផ្តល់ការមើលថែទៅលើព្រីន ខុសឆ្ងាយពី និរន្តរ៍ ដែលតាមមើលពីសុខទុក្ខព្រីនគ្រប់ពេល។
តើដំណើររឿងនៃជីវិតចំណងស្នេហ៍យុវវ័យទាំងបីនេះ នឹងទៅជាយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ