© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
លីកា អតីតគូដណ្តឹងរបស់ស័ក្កិ កំពុងតែតោងទាមស័ក្កិយកទៅធ្វើជាប្តីវិញ រហូតវិចបង្វិច ឡើងលើផ្ទះប្រពន្ធគេដោយមិនមានការអៀនខ្មាសសូម្បីបន្តិច។ ទោះជាយ៉ាងណា ប្រហុកនៅតែដាច់ខាតមិនព្រមចុះចាញ់លីកា ជាដាច់ខាត ប៉ុន្តែនាងក៏មិនបានអង្វរអោយស័ក្កិ មកតាមខ្លួន ហើយផ្តាច់ទំនាក់ទំនងពីលីកានោះចោលដែរ។
លីកា ព្រោះតែចង់ឈ្នះ ចង់យកស័ក្កិមកវិញ សុខចិត្តហារស្តីមិនប្រមាណខ្លួន សុំនាងប្រហុកដោយត្រង់ៗ ឲ្យនាងលះបង់ប្តីម្នាក់នេះទៅឲ្យខ្លួនវិញ។ ប្រហុក នាងបានស្តាប់លែហើយ រកនឹកនិយាយអ្វីក៏មិនចេញ ព្រោះតែនៅលើលោកនេះ គ្មានទេមនុស្សស្រីដែលចិត្តទូលាយព្រមប្រគល់ប្តីដែលដេកអោបជាប់ទ្រូងរាល់យប់ ទៅឲ្យមនុស្សស្រីផ្សេងនោះ។ ប្រហុកបានបោះសម្តីទៅលីកាវិញ ដោយពោលពាក្យ ហេតុអ្វីមនុស្សស្រីតែគ្មានកេរជាស្រីបែបនេះ ដើរមកសុំប្តីគេ ដូចជាសុំរបស់ហូប ប៉ុន្តែលីកានាងនៅតែមិនខ្វល់នឹងសម្តីដៀលរបស់ ប្រហុកឡើយ។
ចំណែកឯស័ក្កិឯណោះ ក្នុងនាមជាកូនប្រុស ក៏ពិបាកនឹងធ្វើបាបមនុស្សស្រី មិនថា លីកា មិនថាអេណា ឬប្រហុកជាប្រពន្ធ មានតែការសម្រុះសម្រួលគ្នាតែប៉ុណ្ណោះ។ យាយផ្អក យាយរបស់ប្រហុក បានបណ្តេញនាងលីកា និងអេណាចេញពីផ្ទះ ដោយពេលនោះ ស័ក្កិបាននាំពួកគេទាំងពីរ ទៅស្នាក់អាស្រ័យនៅផ្ទះតាចេកសិន។
តាចេក គ្រាន់តែឃើញលីកា និងអេណាភ្លាម ក៏បង្ហាញអារម្មណ៍មិនពេញចិត្ត មិនឲ្យពួកនាងទាំងពីរនៅក្នុងផ្ទះរបស់គាត់ជាដាច់ខាត ព្រោះជាស្រីឥតកេរខ្មាស ហ៊ានឡើងទៅរស់នៅក្នុងផ្ទះជាមួយប្តីគេ ទាំងប្រពន្ធគេនៅនឹងមុខ។
តើស័ក្កិ នឹងដោះស្រាយស្នេហាមួយនេះទៅជាយ៉ាងណាវិញ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ