© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រីង និងអ្នកដឹកនាំរឿង កំពុងតែសុំការចរចារជាមួយនឹងតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពជាច្រើនឆ្នាំ នោះគឺ ខេត។ ខេត ចង់បង្កើតមុខជំនួញមួយដែលជារបស់ខ្លួនឯង ហើយផ្តាច់ខ្លួនចេញពីវិថីសិល្បៈ ប៉ុន្តែទាំងរីង ទាំងអ្នកដឹកនាំរឿង បានសុំឲ្យខេតចូលមកសម្តែងក្នុងរឿងភាគថ្មីបន្តទៀត។
រីង ដែលពីមុនធ្លាប់តែជាដៃគូសម្តែងប្រុសជាមួយនឹងខេត ប៉ុន្តែពេលនេះ គេគឺជាអ្នកសរសេរសាច់រឿងទៅវិញ ហើយភាពជាមិត្តដែលធ្លាប់តែឌឺដងដាក់គ្នារវាងខេត និងរីង នៅតែបន្តដដែល។ យ៉ាងណាមិញ ខេតព្រមទទួលចូលថតនៅក្នុងរឿងថ្មីនេះ ក៏មានលក្ខខណ្ឌមួយចំនួន ជាមួយនឹងរីងផងដែរ ដោយនាងសំណូមពរឲ្យរីងត្រូវដើរតួជាតួឯកប្រុសដដែល។
គ្រប់គ្នា ព្រមទាំងរីង ហាក់ដូចជាមិនទាន់យល់ស្របតាមការសំណូមពររបស់ខេតនោះទេ ក៏ព្រោះតែរីងដូចជាធ្លាក់ប្រជាប្រិយភាព ហើយណាមួយរូបសម្រស់ក៏ចុះថយទៅតាមវ័យផងដែរ។
តើការដែលខេតដាក់លក្ខខណ្ឌមួយនេះ រីងអាចនឹងសម្រេចព្រមចូលខ្លួនសម្តែងជាតួឯកប្រុសជាមួយនឹងខេតវិញឬយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស៊ុបភើស្តា ២០០៧» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ