© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
គ្រាន់តែនិយាយ ក៏វាមានអារម្មណ៍ថាឈឺចាប់បាត់ទៅហើយ រឿងអតីតកន្លងផុត ក៏សុខចិត្តបំភ្លេច រឿងថ្មីមិនទាន់កើត ក៏មិនគួរយកមកនិយាយ តែនេះ តួអង្គប៊ុនស័ក្កិ កំពុងតែធ្វើខុសឆ្គងមកលើនាងប្រហុកជាប្រពន្ធហើយ។ លីកា និងអេណា ដែលជាអតីតសង្សារចាស់ នៅតែបន្តតោងទាម យកស័ក្កិធ្វើជាប្តី ហើយបង្ខំឲ្យស័ក្កិលែងលះប្រហុកជាប្រពន្ធថែមទៀតផង។
ប្រហុក ថ្វីត្បិតតែជាស្រីស្រុកស្រែ ប៉ុន្តែនាងជាមនុស្សមានចិត្តស្អាតស្អំ និងមានស្មោះត្រង់ចំពោះស័ក្កិជាប្តី។ ស័ក្កិ អស់ក្តីស្រឡាញ់ហើយចំពោះស្នេហ៍ចាស់ ប៉ុន្តែការអាណិតអាសូររបស់គេ ចំពោះស្រីអស់ទាំងនោះ បានធ្វើឲ្យភាពជាប្តីប្រពន្ធជាមួយប្រហុក កាន់តែមានភាពរង្គោះរង្គើ ។
ស្របពេលដែលលីកា និងអេណា ចូលមករស់នៅក្នុងភូមិ រឿងរ៉ាវ បញ្ហា អសន្តិសុខជាច្រើន ក៏ចាប់ផ្តើមកើតមានជាហូរហែរ ដោយសារតែឥទ្ធពលគ្រឿងញៀន ។
ស័ក្កិ ដែលមានតួនាទីជាសមត្ថកិច្ច ការពារសន្តិសុខជូនអ្នកភូមិ ក៏ត្រូវមករែកពន់នឹងរឿងជីវិតគូ ដែលកំពុងតែមានបញ្ហាទៀត។ ចំណែកឯប្រហុក នាងហាក់ដូចជាហត់នឿយនឹងការអាណិតរបស់ ស័ក្កិ ចំពោះអតីតស្នេហ៍ចាស់ ប្រសិនបើប្តីម្នាក់នេះ នៅតែបន្តទៀត នោះនាងសម្រេចចិត្តលែងលះ។
តើដំណើរសាច់រឿង នៃជីវិតគូរបស់ប្រហុកនឹងទៅជាយ៉ាងណា? ហើយស័ក្កិនឹងដោះស្រាយបែបណាបន្តទៀត? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ប្រហុកស្រែស្នេហ៍ខ្ញុំ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ