© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ក្រោយភ្លៀងមេឃ គង់ស្រឡះ រឿងរ៉ាងសង្គ្រាមពាក្យសម្តីគ្រប់យ៉ាង ក៏ត្រូវបានបញ្ចប់ទៅដោយត្រឡប់មកវិញនូវស្នាមញញឹមគ្រប់ៗគ្នា។ ផ្កាដែលដាំនៅខាងមុខផ្ទះ ធ្លាប់តែស្រពោន ហួតហែង ពេលនេះ ក៏ប្រែមកជារីកស្រស់បំព្រងឡើងវិញ។ ផ្ទះដែលធ្លាប់តែស្ងាត់ជ្រងំ ក៏ស្រាប់តែអ៊ូអរដូចមុនវិញ។
នេះក៏ដោយសារតែការថយមួយជំហ៊ានម្នាក់ៗ ហើយព្រមបើកចិត្តឲ្យទូលាយ កែលំអរ គ្នាទៅវិញទៅមក។ នៅទីបំផុត គ្រួសារផាវនី និងគ្រួសាររបស់ណៃ ក៏បានត្រឡប់មកត្រូវគ្នាវិញ ហើយម៉ាដាមនួន ដែលជាម្តាយក្មេកលេខ១ មិនងាយនឹងកូនប្រសាណាត្រូវចិត្តនោះទេ ក៏បើកចិត្តព្រមទទួលយកផាវនីមកធ្វើជាកូនប្រសារពេញមុខមាត់ឡើងវិញ។
ឪពុករបស់ផាវនី ក៏ព្រមបើកឲ្យកូនស្រីមានគ្រួសារមួយដែលត្រឹមត្រូវ និងបំភ្លេចរាល់រឿងមិនល្អៗ ដែលបានធ្វើឡើងរវាងម៉ាដាមនួន និងខ្លួន រួមជាកូនស្រី។ ម៉ាដាមនួន ព្រមចុះចាញ់ក្តីស្រឡាញ់របស់ផាវនីចំពោះណៃ ហើយគាត់ញញឹមពេញចិត្តនឹងវត្តមានផាវនីជាកូនប្រសាស្រី។
ផាវនី មិនត្រឹមតែទទួលបានឈ្មោះជាកូនប្រសាស្រីយ៉ាងពេញចិត្តពេញថ្លើមពីម៉ាដាមនួនប៉ុណ្ណោះទេ លើសពីនេះទៀត នាងថែមត្រូវបានម៉ាដាមនួនផ្តល់នូវតួនាទីការងារមួយយ៉ាងធំដល់នាងទៀតផង។ តើនោះជាអ្វី? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «សង្គ្រាមម្តាយក្មេក និងកូនប្រសា» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៦ ល្ងាចតទៅ៕
ដោយ៖ សិរីរដ្ឋ